អ្នកធ្លាប់ដើរផ្សារដើមគរ គិតចាប់ពីថ្ងៃទី០៥ មេសា ២០២១ សូមចូលរួមសហការមកធ្វើតេស្តជាបន្ទាន់

ព័ត៌មានថ្មីៗ

កូវីដ១៩ថ្មី បានពង្រាយខ្លួនវាតទីដល់ទីតាំងមជ្ឈមណ្ឌលបោះដុំបន្លែដ៏ធំជាងគេ នៅរាជធានីភ្នំពេញ គឺផ្សារដើមគរហើយ។ អាជ្ញាធរក៏បានប្រកាសរកឃើញបងប្អូនប្រជាពលរដ្ឋ ដែលជាអាជីវករ និងសន្តិសុខផ្សារប្រមាណជាង ១០០នាក់ គិតត្រឹមថ្ងៃទី១៧ មេសា ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចុចអានអត្ថបទ៖ ក្រសួងសុខាភិបាលចាប់ផ្ដើមប្រើឧបករណ៍ធ្វើតេស្តកូវីដរហ័សបំផុតត្រឹមកន្លះម៉ោងដឹងលទ្ធផលភ្លាម

ក្នុងស្ថានភាពដ៏គ្រោះថ្នាក់ និងពិបាកគ្រប់គ្រងនេះ រដ្ឋបាលសាលារាជធានីភ្នំពេញ ក៏សូមអំពាវនាវ ដល់បងប្អូនទាំងអស់ ដែលបានចេញចូលផ្សារដើមគរ គិតចាប់ពី ថ្ងៃទី០៥ មេសា ២០២១ មក ត្រូវរួសរាន់ទៅធ្វើតេស្តរកកូវីដ១៩ ជាបន្ទាន់ បើលោកអ្នកមិនចង់នាំទុក្ខដល់ខ្លួន និងគ្រួសារ។

ចុចអានអត្ថបទ៖ បន្ទាន់! រកឃើញអាជីវករ និងសន្តិសុខនៅផ្សារដើមគរ ជាង១០០នាក់ឆ្លងកូវីដ