ថ្នាំពេទ្យ ៣ប្រភេទនេះ ក្រសួងសុខាភិបាលណែនាំឱ្យទិញទុកបម្រុងព្យាបាលអ្នកជំងឺកូវីដតាមផ្ទះ

ព័ត៌មានថ្មីៗ

ក្រៅពីការពន្យល់យ៉ាងលម្អិតអំពីវិធានក្រសួងសុខាភិបាល សម្រាប់ព្យាបាលអ្នកជំងឺកូវីដនៅតាមផ្ទះហើយនោះ ក្រសួងក៏បាន​បង្ហាញឈ្មោះ ថ្នាំពេទ្យសំខាន់ៗចំនួន ៣ប្រភេទ ដែលបងប្អូនប្រជាពលរដ្ឋគួរតែមានទុកផងដែរ។ ថ្នាំពេទ្យទាំង ៣ប្រភេទ នោះរួមមាន៖ ប៉ារ៉ាសេតាម៉ុល (500 mg & 300 mg) ប្រូមុិចស៊ីន 8 mg និង សេទីរីហ្សុីន 10 mg ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្នាំសង្កូវបម្រុងទាំងអស់នេះ ប្រជាពលរដ្ឋអាចរកទិញបាន នៅតាមឱសថស្ថាននានា សម្រាប់បម្រុងទុកនៅតាមផ្ទះ បង្ការក្រែងត្រូវ​ការប្រើ​ ក្នុងករណីចៃដន្យមានសមាជិកក្នុងផ្ទះណា ដែលពួកគាត់មានជំងឺកូវីដ ហើយសុខភាពគាត់ល្អមាំមួន ដែលក្រសួងសុខាភិបាល តម្រូវឱ្យសម្រាកព្យបាលនៅតាមផ្ទះ។