សំណូមពរពីប្រជាពលរដ្ឋអ្នកលេងបណ្ដាញសង្គមមួយរូប ឈ្មោះ Peter Parker ត្រូវបានឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន យកមកចែករំលែកបន្ត ជុំវិញការស្នើសុំដល់ រដ្ឋបាលសាលារាជធានីភ្នំពេញ សូមឱ្យចាត់តាំងឱ្យមានមន្ត្រីជំនាញ ធ្វើការឡាយ៍ (Live) វីដេអូផ្ទាល់ពន្យល់លម្អិតដល់ប្រជាជន ក្រោយពេលធ្វើសន្និសីទរួច ឬរាល់ពេលចេញច្បាប់ និងសេចក្ដីណែនាំថ្មីចុងក្រោយណាមួយ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


មែនទែនទៅ ការអំពាវនាវយ៉ាងទទូចនេះ មិនមែនមានតែម្ចាស់អាខោនខាងលើ ដែលបានសំណូមពរនោះទេ ពោលគឺមានប្រជាពលរដ្ឋជាច្រើនផ្សេងទៀត កំពុងស្ថិតក្នុងភូមិសាស្ត្រនៃតំបន់បិទខ្ទប់ចង់ដឹង និងមានអ្នកពន្យល់លម្អិតបន្ថែមឱ្យកាន់តែច្បាស់ ត្បិតប្រជាពលរដ្ឋយើងមួយចំនួន ពួកគាត់ក៏តាមដានមិនទាន់ ឬស្វែងយល់បានលម្អិតពី សារាចរណែនាំថ្មី ច្បាប់ថ្មី ឬសេចក្ដីណែនាំថ្មីៗចុងក្រោយទាំងនោះដែរ៕
