រដ្ឋសភាកម្ពុជា ទើបប្រកាសជូនដំណឹងក្ដៅៗ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នេះថា បុគ្គលិកជាមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាមួយរូប ត្រូវបានរកឃើញថា វិជ្ជមានកូវីដ-១៩។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ក្រសួងសុខាភិបាល បានបញ្ជាក់ថា លោក ពាំង សាម៉ុន ភេទប្រុស អាយុ ៤៥ឆ្នាំ ធ្វើតេស្តរកឃើញថា វិជ្ជមានកូវីដ១៩នេះ គាត់ គឺជាមន្ត្រីនៃនាយកដ្ឋានពិធីការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា មានទីលំនៅ នៅភូមិឫស្សី១ ស. ស្ទឹងមានជ័យ ខ.ណ មានជ័យ រាជធានីភ្នំពេញ បានធ្វើតេស្តរកឃើញ កាលពីថ្ងៃទី២០ ខែមេសា ២០២១។
អ្វីដែលជាការព្រួយបារម្ភ គឺរូបគាត់ ធ្លាប់បានមកចាក់វ៉ាក់សាំងកូវីដ ដូសទី១ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ នៅវិមានរដ្ឋសភាផងដែរ។