អនុគណៈកម្មការតាមដានស្រាវជ្រាវជំងឺកូវីដ-១៩ ទើបបញ្ជាក់ច្បាស់ៗមុននេះបន្តិច ពីតំបន់ប្រឈមហានិភ័យខ្ពស់ជាងគេមួយចំនួន ដែលជាសញ្ញាប្រាប់ទៅបងប្អូនក្នុងភូមិសាស្ត្រទាំងអស់នោះថា សូមកុំចេញពីផ្ទះដាច់ខាត បើមិនមានការងារចាំបាច់។

ភូមិ សង្កាត់ និងខណ្ឌ ដែលអនុគណៈកម្មការតាមដានស្រាវជ្រាវជំងឺកូវីដ-១៩ បង្ហើបប្រាប់មានដូចជា៖
ភូមិ ២៣ សង្កាត់ បឹងកក់ទី ១ ខណ្ឌ ទួលគោក
ភូមិ ដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ
ភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ
ភូមិ ដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ
ភូមិ ដំណាក់ធំ២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ
ភូមិ ទ្រា៤ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ
ម្យ៉ាងទៀត សូមបងប្អូននៅក្នុងភូមិទាំងអស់នេះ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទាក់ទងទៅលេខ ១១៥!

