ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង បានប្រកាសថា អ្នកធ្វើដំណើរទាំងឡាយណា ដែលមានគោលមកពីរាជធានី-ខេត្តផ្សេងៗចូលខេត្តព្រៃវែង នឹងតម្រូវឱ្យតេស្តយកសំណាក រួចបន្តធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៦ ឧសភា ២០២១នេះតទៅ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
វិធានការរដ្ឋបាលដ៏ម៉ឺងម៉ាត់របស់រដ្ឋបាលខេត្តព្រៃវែងដដែលនេះ ក៏បានបញ្ជាក់ផងដែរថា នឹងលើកលែងចំពោះអ្នកដំណើរដែលពួកគាត់គ្រាន់តែធ្វើដំណើរឆ្លងកាត់ខេត្តធម្មតា។



កាលពីថ្ងៃទី២៥ ខែមេសា រដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចប់បម្រាមហាមឃាត់ការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ និងអនុញ្ញាតឱ្យមានការបើកតំបន់ទេសចរណ៍ទូទាំងប្រទេសឡើងវិញ ដោយអនុវត្តចាប់ពីថ្ងៃទី០៦ ឧសភា ២០២១ តទៅ៕
