រដ្ឋបាលខេត្តព្រះសីហនុ ទើបប្រកាសករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ជាអ្នកជាប់ឃុំក្នុងពន្ធនាគារ ក្នុងចំណោមអ្នកវិជ្ជមានសរុបចំនួន ១២៦នាក់ ដែលបានធ្វើតេស្តរកឃើញកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
អ្នកវិជ្ជមានផ្សេងទៀត ក្រៅពីអ្នកជាប់ឃុំក្នុងពន្ធនាគារដែលរកឃើញ ៣០នាក់នោះ គឺជាកម្មករ និងគ្រួសារប្រជាពលរដ្ឋ ដែលរស់នៅតាមមូលដ្ឋានផ្សេងៗក្នុងខេត្តព្រះសីហនុ។ រដ្ឋបាលខេត្តព្រះសីហនុក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទង ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ដូចបានរាយនាម និងអត្តសញ្ញាណដូចខាងក្រោម សូមប្រញាប់រួសរាន់ទៅធ្វើតេស្តជាបន្ទាន់ផងដែរ៕




