លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យបានចូលរួមកម្មវិធីធំៗជាបន្តបន្ទាប់ មុនឆ្លងកូវីដ១៩។ ក្នុងកម្មវិធីចុងក្រោយនេះ ក៏មានវត្តមានឯកឧត្តមឃួន ស្រេង អភិបាលរាជធានីភ្នំពេញផងដែរ។
ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២១
លោក ហែម ដារិទ្ធិ អភិបាលនៃគណៈខណ្ឌពោធិ៍សែនជ័យ បានអមដំណើរឯកឧត្តមឃួន ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីនាំយកអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការិនីដែលកំពុងធ្វើចត្តាឡីស័កតាមខ្នងផ្ទះ និងតាមបន្ទប់ជួល ចំនួន៧.៩៨៨គ្រួសារ ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ថ្ងៃទី ០១ ខែមិថុនាឆ្នាំ២០២១
លោក ហែម ដារិទិ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានចូលរួមពិធីប្រគល់ប័ណ្ណចាក់វ៉ាក់សាំង (SINORHARM) ការពារជម្ងឺកូវីដ១៩ ជូនប្រជាពលរដ្ឋដោយឥតបង់ប្រាក់ក្នុងសង្កាត់ចោមចៅទី១ ជូនដល់បងប្អូនប្រជាពលរដ្ឋ និង កម្មករ-កម្មការនី ដែលបានចាក់វ៉ាក់លេីកទី២រួច។

ថ្ងៃទៅ៣១ ខែឧសភា ឆ្នាំ២០២១
លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌ ពោធិ៍សែនជ័យ បានចូលរួមពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ កម្មករ និយោជិត ដែលមកទទួលប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ប្រមាណជាង ១២៨១ នាក់ ពីវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខេមៈភូមិន្ទ ក្រោមអធិបតីភាពឯកឧត្ដម ឧត្តមសេនីយ៍ឯកសាស្ត្រាចារ្យ នឹម មាលា។

ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២១
លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌ បានចូលរួមពិធីទទួលអំណោយពីអង្គការមូលនិធិសប្បុរសធម៌ឆឺជី ដែលបានឧបត្ថម្ភសម្ភារៈជូនរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក្នុងការចូលរួមចំណែកជាមួយនិងប្រមុខរាជរដ្ឋភិបាល ទប់ស្កាត់ការរីករាលដាលនិងជម្ងឺកូវីដ-១៩ ។ ក្នុង ឱកាសនោះដែរ អង្គរការឆឺជី និងក្រុមការងាររដ្ឋបាលខណ្ឌពោធិ៍ សែនជ័យ ក៏បន្តចែកសម្ភារៈបរិក្ខាការពារជូនដល់កងកម្លាំង និងកម្លាំងប្រជាការពារនៅតាមគោលដៅដែលមានចំនួន០៦កន្លែង ស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅតាមគោលដៅនីមួយៗ។

សៀលថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១
លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានបេីកកិច្ចប្រជុំជាមួយលោក-លោកស្រីចៅសង្កាត់ទាំង ៧ និងលោក-លោកស្រីប្រធានផ្សាររដ្ឋទាំងបី ដើម្បីជជែកពិភាក្សាលើការងាររៀបចំការបើកសាច់ប្រាក់ជូនប្រជាពលរដ្ឋ កម្មករ កម្មការនី ដែលមានជីវភាពខ្វះខាតក្នុងដំណាក់កាលបិទខ្ទប់ ការត្រៀមបើកដំណើរការផ្សាររដ្ឋឡើងវិញ និងវិធានការសុខាភិបាលនៅតាមភោជនីយដ្ឋាន អាហារដ្ឋាននានា៕

ប្រភព៖ កម្ពុជាថ្មី