បន្ទាប់ពីមានរឿងតវ៉ាពីសំណាក់កម្មករដែលធ្វើការឲ្យ ក្រុមហ៊ុនក្រុងរណបឆាយណា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថាមិនបានបើកលុយឲ្យកម្មករជាច្រើនថ្ងៃភ្លាម ធ្វើឲ្យមានការភ្ញាក់ផ្អើល ប៉ែន វុទ្វី ជាអ្នកគ្រប់គ្រងទូទៅ គំរោងក្រុងរណប China Poipet Satellite City របស់អ្នកឧកញ៉ាឡេងណាវ៉ាត់ត្រា បានប្រកាសស្វែងរកអ្នកទទួលម៉ៅការសាងសង់អាគារនោះភ្លាមៗ។



លោក ប៉ែន វុទ្វី ជាអ្នកគ្រប់គ្រងទូទៅ គំរោងក្រុងរណបChina poipet satellite city របស់អ្នកឧកញ៉ាឡេងណាវ៉ាត់ត្រា បានបង្ហោះលើបណ្ដាញសង្គមផ្ទាល់ខ្លួនលោកថា៖ ” ខ្ញុំបាទ ប៉ែន វុទ្វី ជាអ្នកគ្រប់គ្រងទូទៅ គំរោងក្រុងរណប China poipet satellite city របស់អ្នកឧកញ៉ាឡេងណាវ៉ាត់ត្រា សូមគោរពអញ្ជើញ លោក ពៅ សុខសាន្ត ហៅ big ដែលជាមេម៉ៅការសាងសង់អាគារពាណិជ្ជកម្មគ្រោងចំនួន 30 អាគារនៅគំរោង សូមចូលរួមដោះស្រាយជាមួយពុកម៉ែបងប្អូនកម្មករកម្មការិនីចំនួនជាង 200 នាក់ និងគោរពកាតព្វកិច្ចតាមកិច្ចសន្យាព្រមព្រៀងជាមួយក្រុមហ៊ុនជាបន្ទាន់ បើពុំដូច្នោះទេក្រុមហ៊ុននឹងបង្ខំចិត្តធ្វើតាមផ្លូវច្បាប់។


ខ្ញុំបាទបានព្យាយាមទាក់ទងជាច្រើនលើកច្រើនសារ តែលោកមិនព្រមលើកទូរស័ព្ទ ព្រោះវាគឺជាការគេចវេសដែលធ្វើឲ្យប៉ះពាល់កិត្តិយសក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

” តាមការបញ្ជាក់បន្ថែម របស់ប៉ែន វុទ្វី ជាអ្នកគ្រប់គ្រងទូទៅ គំរោងក្រុងរណបChina poipet satellite city របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានឱ្យដឹងថា កន្លងមកឱ្យតែ លោក ពៅ សុខសាន្ដ ដែលជាមេការខាងលើ ឲ្យតែមកសុំពិគ្រោះសំណើរបើកប្រាក់ឈ្នួលជូនបុគ្គលិក(ខ្ចី) ខាងក្រុមហ៊ុនតែងតែសម្របសម្រួលជូនជានិច្ច តែដោយឡែកនៅថ្ងៃទី 11 ខែ 6 ឆ្នាំ 2021 នេះលោក ពៅ សុខសាន្ត ពុំបានផ្ដល់ពត៌មានជូនមកក្រុមហ៊ុនទេ បែរជាបាត់ដំណឹង ហើយខាងក្រុមហ៊ុនទាក់ទងមិនបានទៅវិញ។


គិតមកដល់ម៉ោងនេះ នៅមិនទាន់ដឹងថា ការដោះស្រាងស្ដីពីការតវ៉ារបស់កម្មករខាងលើ ដោះស្រាយដល់ចំណុចណានៅឡើយនោះទេ យើងនឹងរង់ចាំមើលលទ្ធផលទាំងអស់គ្នា៕