មិន​បាច់​ចាយ​លុយ​ទិញ​​ថ្នាំ​វីតាមីន​ C សាក​​ផ្លែឈើ ៦ មុខ​នេះសំបូរវីតាមីន​ C ​បំផុត ណែនាំ​ពី​គ្រូពេទ្យ

ព័ត៌មានថ្មីៗ

តាំង​ពី​ផ្ទុះកូវីដ​មក ការ​ងាក​ទៅ​រក​ថ្នាំ​វីតាមីន C ​តាមហាងពេទ្យ​កើន​ឡើង ដោយសារ​តែ​មាន​ការ​ផ្សព្វផ្សាយ​ថា​ជួយ​ការពារ​រៀងកាយ​ទប់ទល់ជំងឺ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​ការ​បកស្រាយ​ពី​វេជ្ជសាស្រ្តវីតាមីន C ដើរតួ​យ៉ាង​សំខាន់​សម្រាប់​ជួយ​ដល់​សុខភាព​ប្រចាំថ្ងៃ​របស់​មនុស្ស​យើង​ម្នាក់ៗ ដូចជា​ជួយ​ថែរក្សា​សម្រស់​ឲ្យ​មាន​ភាព​ក្មេង​ជាង​វ័យ ​ក៏​ដូចជា​ជួយ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​សារពាង្គកាយ​កាន់តែ​រឹងមាំ​ជាដើម។

ជាទូទៅ​ ផ្លែក្រូច​គឺ​គេ​ជឿ​ថា​ សំបូរ​ទៅ​ដោយ​វីតាមីន C ច្រើនជាង​ផ្លែឈើ​គ្រប់​ប្រភេទ​ណា​ទាំងអស់​ តែ​​ក្រៅពី​ផ្លែក្រូច​ ក៏​មាន​ផ្លែឈើ​ ៦ មុខ​ទៀត​ដែល​ពោរពេញ​ទៅ​ដោយ​វីតាមីន​ C ដូចគ្នា។

1/ ផ្លែ​ស្ត្របឺរី​

ផ្លែ​ស្ត្របឺរី គឺ​ពេញ​និយម​ដោយសារ​ពណ៌​ក្រហម​ឆ្អិនឆ្អៅ​របស់​វា និង​រសជាតិ​ជូរអែម​ជា​ទីគាប់ចិត្ត​ ហើយ​លើស​ពី​នេះ វា​ក៏​មាន​ផ្ទុក​នូវ​វីតាមីន C ប្រមាណ ៥៩mg សម្រាប់​ទំងន់ ១០០g ផង​ដែរ ខណៈ​ជាទូទៅ​ផ្លែក្រូច ១០០g មាន​ផ្ទុក​វីតាមីន C ៥៣mg។

2/ ផ្លែ​ត្របែក​

​ផ្លែ​ត្របែក​ក៏​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​មាន​វីតាមីន C ច្រើន​ខ្លាំង​មិន​គួរ​ឲ្យ​ជឿ​ដោយ​វា​មាន​រហូតដល់ ២២៨mg សម្រាប់​ទំងន់​ ១០០g ឯណោះ។

3/ផ្លែ​ម្នាស់

មិន​ត្រឹម​តែ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ឡើយ ម្នាស់​ក៏​ផ្ដល់​ឲ្យ​យើង​ទទួល​បាន​ទាំង​វីតាមីន និង​អាហារូបត្ថម្ភ​ផ្សេងៗ​ផង​ដែរ។ រៀងរាល់​ម្នាស់​ទំងន់ ១០០g ផ្ទុក​នូវ​វីតាមីន C ចំនួន ៤៨mg ហើយ​ក្នុង​នោះ​វា​ក៏​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​ជំងឺ​ផ្សេងៗ​ថែមទៀត​។

4/ផ្លែ​ស្វាយ

ស្វាយ​គឺ​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​ទទួល​បាន​ការ​ពេញនិយម​ទូទាំង​សកលលោក​ ជាពិសេស​នៅ​ប្រទេស​អាស៊ី​តែម្ដង ដោយសារ​ផ្លែឈើ​ប្រភេទ​នេះ​អាច​ទទួលទាន​បាន​តាំងពី​នៅ​ខ្ចី​រហូត​ដល់​ទុំ និង​អាច​ធ្វើ​ជា​បង្អែម ឬ​ដំណាប់​ជាដើម។ អត្ថប្រយោជន៍​ច្រើនបែប​នេះ​មែន តែ​ស្វាយ​ហាក់​មាន​វីតាមីន C ទាប​ជាង​ក្រូច​បន្តិច​ពោល​គឺ មាន​ចំនួន ៣៦mg/១០០g។

5/ផ្លែ​ឃីវី​

ជាមួយ​រសជាតិ​ជូរអែម ឃីវី​មាន​ផ្ទុក​នូវ​វីតាមីន C រហូតដល់ ៩៣mg/១០០g ហើយ​វា​ក៏​ជា​ផ្លែឈើ​ល្អ​បំផុត​សម្រាប់​ទ្រទ្រង់​ប្រព័ន្ធ​ភាពស៊ាំ​ផង​ដែរ។

6/ផ្លែ​ល្ហុង

​ផ្លែ​ល្ហុង​ក៏​ជា​ផ្លែឈើ​មាន​ជាតិ​វីតាមីន C ខ្ពស់​បំផុត​ដែរ ដោយ​មាន​ចំនួន ៦២mg/១០០g ហើយ​បន្ថែម​ពី​នោះ​ ​ការ​ទទួលទាន​ល្ហុង​ទុំ​អាច​ជួយ​ដល់​ចរន្ត​ឈាម​ឲ្យ​ដំណើរការ​បាន​ល្អ និង​ការពារ​ជំងឺ​មហារីក​ពោះវៀន​ថែម​ទៀត៕

ប្រភព: timesofindia