គ្រឿងញៀន​ទៀតហើយ! សមត្ថកិច្ច​ចាប់​ជនជាតិ​ថៃ​២​នាក់ នាំ​គ្រឿង​ញៀន​ជាង ២៧​គីឡូក្រាម

ព័ត៌មានថ្មីៗ

មន្ត្រីគយ និងរដ្ឋាករនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប បានឆែកឆេររក​ឃើញ​គ្រឿង​ញៀន​ប្រមាណ ២៧.៣០គីឡូក្រាម ពេលជនជាតិថៃពីរនាក់គ្រោងនាំឡើងយន្តហោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមមន្ត្រីគយ បានឱ្យដឹងថា គ្រឿងញៀននេះ បានរកឃើញនៅវេលាម៉ោងប្រមាណ១០៖០៦នាទី​យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅស្ថានីយអ្នក​ដំណើរចេញអាកាសយានដ្ឋានអន្តរជាតិ​សៀមរាប។ គ្រឿងញៀននេះ បានរកឃើញនៅក្នុងការបូបអ្នកដំណើរឈ្មោះ SAVAENGPHOL SUPHAPORN ភេទស្រី សញ្ជាតិថៃ អាយុ ៣៧ឆ្នាំ និងអ្នកដំណើរឈ្មោះ PRACHAMON WIPA ភេទ​ស្រី សញ្ជាតិថៃ អាយុ៣០ឆ្នាំ។ ជនជាតិថៃទាំងពីរនេះនាក់ មានគោលដៅធ្វើ​ដំណើរចេញទៅ​ទីក្រុងម៉ានីល​ ប្រទេស​ហ្វីលីពីន។ ប្រភពបន្តថា ថ្នាំញៀនដែលឆែកឆេររកឃើញនេះ ជាប្រភេទ​មេតំហ្វេតាមីន៕

ប្រភព៖ ស៊ន​ សុភក្ដិ