ទៀត​ហើយ ជនជាតិ​ចិន​នាំ​លុយ​ជិត ១លាន​ដុល្លារ​ត្រូវ​ប៉ូលិស​កម្ពុជា​ចាប់​បាន

ព័ត៌មានថ្មីៗ

ប៉ូលិស​អន្តោប្រវេសន៍​បាន​ចាប់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់ នាំលុយ​ជិត ១លាន​ដុល្លារ ពីទី​ក្រុង​ហុងកុង​ចូលមក​កម្ពុជា កាលពី​រសៀលថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៩ អាកាស​យានដ្ឋានអន្តរជាតិ​ភ្នំពេញ។

ជនជាតិចិន​ដែលឃាត់ខ្លួន​ឈ្មោះ LIAO JINGQING កើត​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៧១ កាន់​លិខិត ឆ្លងដែន​លេខ EG0115690 ពាក់ព័ន្ធករណី​នាំប្រាក់​ចំនួន ៨៥៥ ០០០ ដុល្លា​អាមេរិក ពីទីក្រុង​ហុងកុង ចូលមក​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការ​សាកសួរ​បឋម ជន​សង្ស័យ​បានសារភាព​ថា បានចូល​មក​កម្ពុជា​ចំនួន០២ លើក ក្នុងនោះ​លើកទី១ កាលពី​ថ្ងៃទី២៦ ខែ​ឧសភា ឆ្នាំ​២០១៩ និង​លើក​ចុងក្រោយ ថ្ងៃទី២៩ ខែ​ឧសភា ឆ្នាំ​២០១៩។ មុខរបរ​នៅចិន ៖ ធ្វើការ​ផ្នែកដេគ័រ សណ្ឋាគារ។

ជនសង្ស័យ​បន្តថា គោលបំណង​នាំប្រាក់មក​កម្ពុជា ដើម្បី​វិនិយោគ​លើ​ផ្នែក​ដេគ័រ ជាមួយ​ប្អូនជីដូនមួយ​ឈ្មោះ LIAO YUPENG ប៉ុន្តែ​មិនស្គាល់​ឈ្មោះ​ក្រុមហ៊ុន។ ប្រាក់​ខាងលើ បានបើក​ពីធនាគារ​ឈ្មោះ ឡុង យៀក ក្នុង​ទីក្រុង​ហុងកុង នាំយក​មក​កម្ពុជា។

វត្ថុតាង​ដកហូត​រួមមានៈ លិខិតឆ្លងដែនចិន​ចំនួន​១ក្បាល។ ប្រាក់​ចំនួន៨៥៥ ០០០ដុល្លារ ស្មើ​៧២ដុំ។ ទូរសព្ទដៃ​ចំនួន​០១គ្រឿង និង​កាបូបធំ​ចំនួន០២៕