បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ សម្តេចតេជោ ហ៊ុន សែន នឹងនាំគ្រួសារទៅកម្សាន្តនៅខេត្តព្រះសីហនុ

ព័ត៌មានថ្មីៗ

នៅប៉ុន្មានថ្ងៃទៀតផុតខែមីនា ចូលដល់ខែមេសា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងឈានចូលមកដល់ ដើម្បីឲ្យប្រជាពលរដ្ឋទទួលរៀបចំអបអរសាទរសង្ក្រាន្តឆ្នាំថ្មី ខណៈពិធីបុណ្យនេះត្រូវបានរដ្ឋាភិបាលផ្អាករៀបចំចំនួន ២ឆ្នាំ រួចមកហើយដោយសារវិបត្តិកូវីដ-១៩ ក្នុងសហគមន៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ ដែលជាផ្លូវមួយខ្សែដ៏សំខាន់ម្រើការដល់ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយតភ្ជាប់រវាងផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ នាព្រឹកថ្ងៃទី២៥ មីនានេះ បានប្រកាសថា ឆ្នាំនេះកម្ពុជានឹងរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយសម្ដេចតេជោបានបញ្ជាក់ផងដែរថា ឆ្នាំនេះ សម្តេច និងក្រុមគ្រួសារសម្តេច នឹងទៅកំសាន្តរយៈពេល០៣ថ្ងៃ នៅទឹកដីនៃខេត្តព្រះសីហនុ។

សម្ដេចតេជោសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋកម្ពុជានឹងទទួលបាននូវភាពសប្បាយរីករាយ ប្រកបដោយសុវត្ថិភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។ ជាមួយគ្នានេះ សម្តេចក៏បានដាក់បទបញ្ជាដល់អាជ្ញាធរ និងសមត្ថកិច្ច រៀបចំរក្សាសន្តិសុខ ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ សូមជម្រាបថា ឆ្នាំនេះសង្ក្រាន្តចូលមកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃ១៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១០៖០០នាទី ព្រឹក៕