ស្ត្រីវ័យ៣៧ឆ្នាំម្នាក់ត្រូវបានក្មួយប្រទះឃេីញដេកស្លាប់នៅក្នុងបន្ទប់ក្រោយពីផឹកស្រាវីស្គីអស់មួយដប់ហើយចូលដេក ដោយសមត្ថកិច្ចអះអាងថាស្លាប់ដោយសារខ្យល់ គ ។ ហេតុការណ៍ភ្ញាក់ផ្អេីលនេះបានកេីតឡេីងកាលពីវេលា ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុច ក្រុម៥ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចបានឲ្យដឹងថា
ជនរងគ្រោះ(សព)ឈ្មោះ
សុខ មុំ ភេទស្រី អាយុ៣៧ឆ្នាំ
មុខរបរនៅផ្ទះមានទីលំនៅភូមិច្រកទៀស
ឃុំត្រពាំងជោ ស្រុកឪរ៉ាល់
ខេត្តកំពង់ស្ពឺ។
ប្រភពដ៏ដែលបន្តថានៅថ្ងៃទី៤
ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង
១១និង០០នាទី
ព្រឹកជនរងគ្រោះបានធ្វេីដំណេីរពីស្រុកកំណេីតភូមិច្រកទៀសឃុំត្រពាំងជោ
ស្រុកឱរ៉ាល់ ខេត្តកំង់ស្ពឺ
មកភ្នំពេញក្នុងបំណងមកជូនដំណើរក្មួយទៅបំរេីការងារនៅឯក្រៅប្រទេស
។
ក្រោយពីជនរងគ្រោះបានមកដល់ផ្ទះកេីតហេតុហេីយក៏បានជួបគ្នាជាមួយក្មួយស្រី
លុះដល់ម៉ោង៥និង០០នាទីល្ងាចថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៩គាត់ក៏បានទៅទិញស្រាវីស្គី
០១ដបយកមកផឹក ។
ក្រោយពីគាត់ពិសាស្រាវីស្គីអស់១ដបហេីយគាត់ក៏ចូលទៅដេក
បាត់ទៅ
លុះព្រឹកឡើងក្មួយស្រីក៏បានប្រទះឃេីញគាត់ដេកស្លាប់ក្នុងបន្ទប់
ខណះពេលនាងចូលទៅដាស់គាត់បន្ទាប់ពីមានករណីនេះកេីតមានឡេីងនាងជាក្មួយស្រីក៏រាយការណ៍ប្រាប់សម្ថកិចតែម្តង។
បើយោងតាមការពិនិត្យរបស់ជំនាញកោសល្យវិច្ឆយ័ រាជធានីភ្នំពេញ និងឧកញ៉ា វេជ្ចបណ្ឌិត នង សុវណ្ណរ័ត្ន បានឲ្យដឹងថាសពស្លាប់ដោយសារគាំងបេះដូង។បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើតបន្ទាប់ពីជំនាញធ្វេីកោសល្យវិច្ឆ័យរួចមក៕
ប្រភព៖ NiceTV អត្ថបទៈ ទុយ ម៉ែន និង រូបភាពៈ សំរឹទ្ធ ទីរ៉ា