ភ្នំពេញ៖ ជេីងខ្លាំងបាញ់រះ៦គ្រាប់នៅកន្លែងម៉ាស្សាត្រូវបានកងកម្លាំងកងអាវុហត្ថខណ្ឌពោធិ៍សែនជ័យសហការជាមួយអាវុធហត្ថរាជធានីចាប់ខ្លួនបានហេីយ នៅរាត្រីនេះ។
មន្ត្រីយោធាម្នាក់ដែលបាញ់រះជាច្រេីនគ្រាប់នៅកន្លែងម៉ាស្សា មួយកន្លែង យីហោ លីលី ស្ថិតក្នុងភូមិចំការឪឡឹកទី១ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងអាវុធហត្ថ រាជធានីភ្នំពេញតាមចាប់បានហេីយនៅស្រុកស្រែអំបិល ខេត្តកោះកុង នាវេលាម៉ោង៤ ល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

តាមប្រភពព័ត៌មានពីកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា៖ ក្រោយពីខ្មាន់កាំភ្លេីងជាមន្ត្រីយោធាម្នាក់បានបាញ់រះចំនួន៦គ្រាប់នៅកន្លែងម៉ាស្សាមួយកន្លែងយីហោ លីលី ភូមិចំការឪឡឹក សង្កាត់កាកាបទី២ ហេីយព្យាយាមគេចខ្លួនបាត់។

បន្ទាប់មកកម្លាំងក៏បានចុះទៅដល់ចំណុចកេីតហេតុសួរនាំដេីម្បីកំណត់មុខសញ្ញា និងងាយស្រួលតាមចាប់ ខ្មាន់កាំភ្លេីងយកមកដាក់ទោសតាមច្បាប់។ រហូតមកដល់វេលាម៉ោង៤ល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានសហការជាមួយកម្លាំងអាវុធហត្ថរាជធានី បានធ្វេីការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបាននៅស្រុកស្រែអំបិល ខេត្តកោះកុង។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថរាជធានី យកទៅសួរនាំរងចាំចាត់ការតាមច្បាប់៕


