នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានជនបរទេសម្នាក់ បានដួលសន្លប់នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលធ្វើឱ្យសាធារណជនជាច្រើនថតទៅបង្ហោះលើបណ្តាញសង្គម Facebook ដោយថាបណ្តាលមកពីវីរុសកូរ៉ូណា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងសុខាភិបាលលោក លី សូវ៉ាន់ បានលើកឡើងតាមរយៈ AKP ថា បុរសម្នាក់ដួលសន្លប់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បណ្តាលមកពីមានវីរុសកូរ៉ូណា។
លោកោបន្តថា ជនបរទេសនោះខ្វះអុកស៊ីសែនក្នុងខ្លួនទើបបណ្តាលឱ្យដួលសន្លប់មួយរយៈពេលខ្លី ដោយកម្តៅនៅក្នុងខ្លួនគាត់ធម្មតា ហើយបន្ទាប់ពីព្យាបាលរួច ជនបរទេសនោះបានត្រលប់មកព្រលានយន្តហោះវិញ ប៉ុន្តែយន្តហោះបានចាកចេញចោល៕