ផ្លូវ​ជាតិ​លេខ៤​ទៀត​ហើយ! ស្លាប់ ១១នាក់និងរបួស ៤នាក់ គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ស្ពឺ

ព័ត៌មានថ្មីៗ

មានហេតុការណ៍​គ្រោះថ្នាក់​ដ៏រន្ធត់​ វេលាម៉ោងជាង៦ល្ងាច០៨ ខែមិថុនា ឆ្នាំ២០១៩  នៅលេីផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ៨៥.៨៦ ក្នុងឃុំត្រែងត្រយឹង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ រវាង​រថយន្ត​និងរថយន្ដ​ កើតចេញជាអគ្គិភយ័ ដែលតាមសេចក្តីរាយការណ៏ពីកន្លែងកើតហេតុថា ស្លាប់ កើន ឡើង​ចំនួន ១១នាក់ (ស្រីម្នាក់) និងរបួសកើនឡើង ៤នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



តាមសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺអោយដឹងជាបឋមថា គ្រោះថ្នាក់ចរាចរណ៍នេះ​បានកើត​ឡើងរ​វាង​រថយន្ត​ ៣គ្រឿងបុកគ្នា បណ្តាលឲ្យរថយន្ត២គ្រឿងឆាបឆេះ  ដែល​តាមការបញ្ជាក់ពីសមត្ថកិច្ច​ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង ដោយសារតែរថយន្ត HIGHLANDER បើកពីកើត​ទៅលិច (ភ្នំពេញ-ព្រះសីហនុ) បានវ៉ាជែងស្រាប់តែជ្រុលទៅបុក រថយន្តទេសចរណ៍ ២៤កៅអី​មួយគ្រឿងមកពីមុខ រួចក៏ជ្រុលទៅបុករថយន្តកូរ៉េដឹកទំនិញ បណ្តាលឲ្យផ្ទុះឆេះតែម្តង ធ្វើអោយ​មនុស្ស១១នាក់បានស្លាប់នៅនឹងកន្លែង ក្នុងនោះមនុស្ស៦នាក់ដែលជិះនៅក្នុងរថយន្ត HIGHLANDER​ បានស្លាប់ទាំងអស់ និងអ្នកស្លាប់៤នាក់ទៀតជិះនៅក្នុងរថយន្តទេសចរណ៍២៤កៅអី ហើយមួយចំនួនទៀតរងរបួសធ្ងន់។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះជួយអន្តរាគមន៍ភ្លាមៗដែរ ជាមួយនឹងការដឹកជញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ ៕