អ្នកស្លាប់ដោយសារជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី បានកើនឡើងដល់១០១៨នាក់ហើយ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះ។ កាលពីថ្ងៃទី ១០ ខែកុម្ភៈ ចំនួនអ្នកស្លាប់ដោយមេរោគនេះ ត្រឹមតែ ៩១០នាក់ប៉ុណ្ណោះ ពោលគឺមួយថ្ងៃកើនឡើងអ្នកស្លាប់រហូតដល់ទៅ ១០៨នាក់។ គណៈកម្មាធិការសុខាភិបាលជាតិចិន បានបង្ហាញទិន្នន័យ អ្នកជំងឺកើនឡើងដល់ប្រមាណ៤៣០០០នាក់ ក្នុងនោះជិត៤០០នាក់ស្ថិតនៅក្រៅប្រទេសចិន និង៧០នាក់នៅតំបន់រដ្ឋបាលពិសេស ហុងកុង ម៉ាកាវ និងតៃវ៉ាន់។
ក្នុងចំណោមនោះ អ្នកជំងឺជាង៧០០០នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយជិត៤០០០នាក់ ត្រូវបានព្យាបាលសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ៕
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព