ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានកិត្តិយស «ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី» បានសម្តែងការមិនសប្បាយចិត្ត និងបានបញ្ជាទៅក្រសួងប្រៃសនីយ និងទូរគមនាគមន៍ ឱ្យបិទរាល់គណនី Facebook ផ្សាយលក់ផលិតផល ដែលបញ្ចេញអស់កេរ្តិ៍ខ្មាសទាំងនេះ ខណៈអ្នកដែលមិនឡាយបញ្ចេញកេរ្តិ៍ខ្មាស់ មិនអីនោះទេ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
សម្តេចថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រីនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការ Live បែបនេះ ជាកត្តានាំឱ្យមានការបំពានផ្លូវភេទស្រីក្នុងសង្គមនាពេលបច្ចុប្បន្ន ហើយអាចនាំឱ្យកើតមានករណីចាប់រំលោភផងដែរ៕