អភិបាលខណ្ឌជ្រោយ​ចង្វារ​ ប​​ញ្ជា​​​​ឲ្យម្ចាស់​ផ្សារ​ទំ​នើ​ប​​ឡា​ក់​​​​គី​រុះ​​​រើ​ចេ​ញជាបន្ទាន់ ខ​ណៈ​សាង​សង់​​មិន​​ស​មស្រប

ព័ត៌មានថ្មីៗ

ភ្នំពេញ៖ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានជូនដំណឹងដល់លោកស្រី ហេង ភួងអ៊ាង តំណាងក្រុមហ៊ុន ឌីអេហ្វអាយ ឡាក់គី ប្រាយវេត លីមីធីត សាខា​ជ្រោយចង្វារ ឲ្យធ្វើការរុះរើចេញជាបន្ទាន់ ដោយសារទីតាំងនេះ មិនសម​ស្របក្នុង​ការបើកអាជីវកម្មផ្សារទំនើប ព្រោះមានលក្ខណៈតូចចង្អៀត មិនមានចំណតគ្រប់គ្រាន់ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ បង្កឲ្យមានការកកស្ទះ​ចរាចរណ៍នៅរង្វង់​មូលព្រហ្មបាយ័ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមលិខិតជូនដំណឹងរបស់រដ្ឋបាលខណ្ឌជ្រោយចង្វារបានគូសបញ្ជាក់ថា ដើម្បីរក្សា​នូវសន្តិសុខ សណ្ដាប់ធ្នាប់ ឲ្យមានរបៀបរៀបរយ តម្រូវឲ្យ លោកស្រី ហេង ភួងអ៊ាង រកទីតាំងថ្មី ដោយទុករយៈពេល១ខែចាប់ ថ្ងៃទី០៣ខែមីនា ឆ្នាំ២០២០ តទៅ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ផ្សារទំនើបឡាក់គីនេះ ទើបតែបើកដំណើរការ​បានជិត១ ខែប៉ុណ្ណោះ ត្រូវបានអាជ្ញាធរប្រកាសផ្អាកវិញ ក្រោមហេតុផលដូចខាងលើ។

ពាក់ព័ន្ធនឹងបញ្ហានេះ មានសាធារណជនជាច្រើន បានដាក់ការងឿងឆ្ងល់ដូច្នេះថា «បើ​ដឹងថា ទីតាំងនេះនេះមិនសមស្របនឹងបង្កើតផ្សារទំនើប ហេតុអ្វីចេញ​ច្បាប់ឲ្យសាង​សង់​រហូតរួចរាល់ ១០០% និងបើកដំណើររួចហើយ ទើបបញ្ជាឲ្យរុះរើវិញ?៕