នៅវេលាម៉ោង ២២:៣០ នាទីយប់ថៃ្ងសុក្រ១៣កើត ខែផល្គុនឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី ០៦ ខែ មិនា ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែងកើតឡើងស្ថិតនៅផ្លូវលេខ៦៣ ផ្ទះលេខ២៧E១ក្រុម៧៧ភូមិ១២សង្កាត់ផ្សារថី្មទី៣ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ម្ចាស់ផ្ទះដែលត្រូវឆាបឆេះនេះឈ្មោះ មាន សំអាត ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរ កងរាជអាវុធហត្ថ។

មូលហេតុនៃការបង្កឲ្យមានអគ្គិភ័យនេះមិនទាន់ត្រូវបានបង្ហើយឡើយ តែកំពុង ស្រាវជ្រាវ ។ ផ្ទះឆេះនេះជាប្រភេទសំណង់ ថ្មបេតុងប្រក់ក្បឿងទំហំ០៤ម៉ែត្រx០៦ម៉ែត្រ ។
ការខូចខាតសម្ភារឆេះខូចខាតផ្ទះចំនួន២៧ខ្នងផ្ទះនឹងសម្ភារប្រើប្រាសប្រចាំថ្ងៃមួយចំនួន។ បែបណាក្ដី មិនមានមនុស្សស្លាប់នោះឡើយ។ ប៉ុន្តែរងរបួសមន្រី្តការិយាល័យអគ្គិភ័យចំនួន០៣នាក់។
ពន្លត់ចប់ : នៅម៉ោង ០១:៥០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃសៅរ៏ ទី០៧ ខែ មិនា ឆ្នាំ២០២០។


