នាថ្ងៃទី ០៤ កុម្ភៈខាងមុខនេះ ក្រុមហ៊ុន VIPASSA រួមជាមួយនិង មូលនិធិធម្មឱសថ និង ហាងលក់គ្រឿងអលង្ការ CBVH បាន សហការគ្នា រៀបចំ សិក្ខាសាលា ប្រចាំឆ្នាំ ក្រោម ប្រធានបទ “របៀបសរសេរគោលដៅជីវិត (អធិដ្ឋានចិត្ត)”។

កម្មវិធីសិក្ខាសាលា នេះ ផងដែរ នឹងរៀបចំ ធ្វើឡើងនៅ សាលអង្គរគីហ្សូណា នៃ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ចាប់ពីវេលាម៉ោង ១ រសៀល រហូតដល់ ម៉ោង ៥ ល្ងាច។
បន្ថែមពីនោះ សិក្ខាសាលា ប្រចាំឆ្នាំមួយនេះ គឺ នឹង មាន វត្តមាន វាគ្មិន ពូកែៗ ខាង អប់រំ ផ្លូវចិត្ត ដូចជា ភិក្ខុ វជិរប្បញ្ញោ គូ សុភាព សាស្ត្រាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ភិក្ខុ កស្យប ហ៊ុន ខេមរា ទីប្រឹក្សា ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា លោកស្រី អ៊ឹម វណ្ណឌី អគ្គនាយិកានៃហាងអលង្ការ CBVH លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុន FWD Cambodia និង លោក នឹម ឈុន្នី ស្ថាបនិក ក្រុមហ៊ុន VIPASSA។
បងប្អូនអាចធ្វើការចុះឈ្មោះចូលរួមដោយសេរី! សូមរួសរាន់ឡើង ព្រោះចំនួនមាន កំណត់!
ចុះឈ្មោះនិងទទួលព័ត៌មានក្នុងក្រុមតេឡេក្រាមទីនេះ៖ https://forms.gle/P9DhhmCV26PV8FDs9



