ក្រសួងសុខាភិបាល ប្រកាសថា ស្រ្តីជនជាតិខ្មែរ អាយុ ៣៩ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកដំណើរដែលវិលត្រឡប់ពីសហរដ្ឋអាមេរិក ឆ្លងកាត់ប្រទេសកូរ៉េ និងបានមកដល់កម្ពុជា កាលពីថ្ងៃទី ៨ ខែឧសភា បានឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងចេញលទ្ធផល នៅថ្ងៃទី ២២ ឧសភា វេលាម៉ោង ៩:៣០នាទីយប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ២៣ ខែឧសភ ឆ្នាំ ២០២០។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៣ ខែឧសភានេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបទាំងអស់ចំនួន ១២៤នាក់ បានព្យាបាលជាសះស្បើយចំនួន ១២២នាក់ និងកំពុងសម្រាកព្យាបាល ២នាក់ ដែលទើបឆ្លងថ្មី៕
លម្អិតព័ត៌មានក្នុងសេចក្តីដំណឹងរបស់ក្រសួងសុខាភិបាលខាងក្រោម៖

