ទំហំពាណិជ្ជកម្មរវាងចិន និងប្រទេសតំបន់ទន្លេមេគង្គរួមទាំងកម្ពុជា កើនជាង ៤០០ពាន់លានដុល្លារ កាលពីឆ្នាំមុន

អន្តរជាតិ

បើតាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញឱ្យដឹងថា ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសតាមបណ្តោយដងទន្លេមេគង្គ និងចិន បានកើនឡើងខ្ពស់ជាលំដាប់ កាលពីឆ្នាំ ២០២២ កន្លងទៅ បើទោះបីជាមានវិបត្តិជំងឺកូវីដ-១៩ និងសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះខ្លាំងក៏ដោយ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ទំហំពាណិជ្ជកម្មរវាងប្រទេសចិន ជាមួយកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានកើនឡើងដល់ចំនួន ៤១៦,៧ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២២ ពោលគឺបានកើនឡើងប្រមាណ ៥% ធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំ ២០២១ ។

យ៉ាងណាមិញ ចំពោះតួលេខនេះ ត្រូវបានបង្ហាញឱ្យដឹង នៅក្នុងអំឡុងពិធីបើកកិច្ចប្រជុំពិភាក្សាលើកិច្ចសហប្រតិបត្តិការ Lancang-Mekong (LMC) ឆ្នាំ ២០២៣ ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២៣ ខែមីនា កន្លងទៅ នៅក្នុងទីក្រុង Kunming ខេត្ត Yunnan ប្រទេសចិន ។

យ៉ាងណាមិញ ចាប់តាំងពី LMC ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ ២០១៦ មក វាបានក្លាយជាគំរូកិច្ចសហប្រតិបត្តិការដ៏សំខាន់បំផុតមួយ នៅក្នុងតំបន់ ហើយបានបន្តបញ្ចូលភាពរឹងមាំ ទៅក្នុងការអភិវឌ្ឍ ជាពិសេសនៅក្នុងតំបន់ជាប់ដងទន្លេមេគង្គ ៕