ថ្មីៗនេះ ក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី កំពុងតែធ្វើការគិតគូក្នុងការបន្ថែមទឹកប្រាក់ប្រហែល ៨ទ្រីលានរីងហ្គីត (៥៣១លានដុល្លារ) នៅក្នុងផែនការឆ្នាំនេះ សម្រាប់គម្រោងបង្កើតរដ្ឋធានីថ្មី Nusantara របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VNA ។
ដោយបានថ្លែងប្រាប់ទៅកាន់ក្នុងសន្និសីទសារព័ត៌មាន អគ្គនាយកផ្នែករៀបចំថវិកា នៅក្នុងក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី លោក Isa Rachmatarwata បានបង្ហើបប្រាប់ឱ្យដឹងថា ជុំវិញផែនការបញ្ចេញទឹកប្រាក់បន្ថែមនេះ គឺដោយសារតែប្រធានាធិបតី លោក Joko Widodo បានស្នើសុំឱ្យក្រសួង ធ្វើការរៀបចំដីធ្លី សម្រាប់អ្នកមកធ្វើការវិនិយោគ ។
គួរឱ្យដឹងផងដែរថា កាលពីពេលកន្លងទៅ រដ្ឋាភិបាល បានធ្វើការបែងចែកទឹកប្រាក់ចំនួន ២៣ទ្រីលានរីងហ្គីត (១,៥ពាន់លានដុល្លារ) រួចមកហើយ នៅក្នុងផែនការដើមឆ្នាំ ២០២៣ សម្រាប់គម្រោងបង្កើតរដ្ឋធានីថ្មី Nusantara ។
ជម្រាបជូនផងដែរថា កាលពីដើមខែមីនា ប្រធានាធិបតី លោក Widodo បានសម្រេចអនុម័តទៅលើបទប្បញ្ញត្តិថ្មីមួយ ដោយផ្តល់ការលើកទឹកចិត្តជាច្រើនដល់ម្ចាស់អាជីវកម្ម ដែលមានបំណងមកធ្វើការវិនិយោគ នៅក្នុងរដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ី រួមទាំងការបន្ធូរបន្ថយពន្ធរហូតដល់ ៣០ ឆ្នាំ ក៏ដូចជាផ្តល់ការសម្បទានដីធ្លី រយ:ពេល ៩៥ ឆ្នាំផងដែរ ៕