តើ TikTok ត្រូវបានហាមមិនឲ្យប្រើប្រាស់នៅប្រទេសណាខ្លះ?

អន្តរជាតិ

មួយរយៈកាលចុងក្រោយនេះ ក្រុមហ៊ុន TikTok បុត្រសម្ព័ន្ធក្រុមហ៊ុនខ្នាតយក្សនៅចិន ByteDance កំពុងទទួលរងព្យុះភ្លៀងពី​បណ្ដាប្រទេសជាច្រើន ជាពិសេសនៅសហភាពអឺរ៉ុប និងនៅលោកខាងលិចតែម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្មីៗនេះ សហរដ្ឋអាមេរិកបានបើកកិច្ចប្រជុំជាបន្ទាន់ និងកោះហៅលោក Shou Zi Chew មកបក​ស្រាយ​ និងផ្ដល់ភស្តុតាង​ជុំវិញ​ការសង្ស័យថា TikTok បានលួចទិន្នន័យអ្នកប្រើប្រាស់នៅអាមេរិក ១៥០លាននាក់ ទៅឲ្យរដ្ឋាភិបាលចិន។

យ៉ាងណា មកទល់ពេលនេះសេចក្ដីសម្រេចចុងក្រោយ ចំពោះការចង់បិទក្រុមហ៊ុន TikTok ទាំងស្រុងនៅអាមេរិក នៅមិនទាន់ចេញជាផ្លូវការឡើយ ប៉ុន្តែរដ្ឋាភិបាលបញ្ជាឲ្យមន្ត្រីរាជការ​ទាំងអស់​ត្រូវ​លុបកម្មវិធី​មួយនេះ​ ចេញពី​ទូរស័ព្ទដៃ​ពួកគេ​ក្នុង​រយៈពេល ៣០ថ្ងៃ។

ក្រៅពីអាមេរិក​ក៏នៅមាន​ប្រទេសជាច្រើនទៀត សរុបច្រើនជាង ១០ប្រទេស​ដែលកំពុង​បិទ​ TikTok ក្នុងមូលហេតុ​ស្រដៀងៗគ្នា​នឹងអាមេរិក ពោល​ហាមមិនឲ្យ​មន្ត្រីរាជការ​ប្រើប្រាស់​កម្មវិធីចិន ដោយសារបារម្ភខ្លាច​មាន​ការ​លួចទិន្នន័យ​ផ្ទាល់ខ្លួន។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះ​ប្រទេស​ ដែល TikTokត្រូវបានហាមមិនឲ្យប្រើប្រាស់ ផ្អែកតាម​ការ​ចុះផ្សាយពី Euronews៖

1/ចក្រភពអង់គ្លេស

2/ស្ថាប័នកំពូលទាំង ៣ នៃសហភាពអឺរ៉ុប (សភាអឺរ៉ុប គណៈកម្មការអឺរ៉ុប និងក្រុមប្រឹក្សាសហភាពអឺរ៉ុប)

3/ប្រទេសបារាំង

4/ប្រទេសហូឡង់

5/ប្រទេសន័រវែស

6/ប្រទេសនូវែលហ្សេឡង់

7/ប្រទេសប៊ែលហ្ស៉ិក

8/ប្រទេសដាណឺម៉ាក

9/សហរដ្ឋអាមេរិក

10/ប្រទេសកាណាដា

11/ប្រទេសឥណ្ឌា

12/កោះតៃវ៉ាន់

13/ប្រទេសប៉ាគីស្ថាន

14/ប្រទេសអាហ្វហ្គានីស្ថាន៕