មហាសេដ្ឋីបារាំង Bernard Arnault បានសំងំកើបលុយប្រហែល ១២ពាន់លានដុល្លារ បើធៀបនឹងសប្ដាហ៍កន្លងទៅ ខណៈមេធំ Tesla លោក Elon Musk ក៏មិនចាញ់គ្នាប៉ុន្មាន ពោលទ្រព្យសម្បត្តិរបស់មហាសេដ្ឋីអាមេរិកកើនជាង ៧ពាន់លានដុល្លារ។
ទន្ទឹមនឹងនោះ បញ្ជីឈ្មោះអ្នកមានដាច់គេលើលោកទាំង ១០ រូប ក៏មិនខុសគ្នាកាលពីសប្ដាហ៍មុនឡើយ ដ្បិតមិនមានវត្តមានបុគ្គលថ្មីទេ គ្រាន់តែលំដាប់លេខរៀងមានការប្រែប្រួលបន្តិចបន្តួច។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូបគិតត្រឹមថ្ងៃទី ២៥ មីនា ២០២៣ ផ្អែកតាមរបាយការណ៍ចុះផ្សាយដោយ Forbes៖
1. Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២១៨,២ពាន់លានដុល្លារ
2. Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩១,៤ពាន់លានដុល្លារ
3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១២១,២ពាន់លានដុល្លារ
4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១១២,២ពាន់លានដុល្លារ
5.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១០៧,៩ពាន់លានដុល្លារ
6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១០៤ពាន់លានដុល្លារ
7.Michael Bloomberg សហស្ថាបនិកក្រុមហ៊ុន Bloomberg LP មានទ្រព្យសម្បត្តិប្រមាណ ៩៤,៥ពាន់លានដុល្លារ
8.Carlos Slim Helu ស្ថាបនិកក្រុមហ៊ុន Grupo Carso មានទ្រព្យសម្បត្តិសរុបប្រមាណ ៩១,១ពាន់លានដុល្លារ
9.Laryy Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិសរុបប្រមាណ ៩០,៨ពាន់លានដុល្លារ
10.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ៨៨,៨ពាន់លានដុល្លារ៕