លោកប្រាយុទ្ធ ចាន់អូចា ត្រូវបានប្រកាសបន្តឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីថៃជាថ្មីកាលពីថ្ងៃទី ២៥ មីនា ខណៈការបោះឆ្នោតត្រូវបានកំណត់ធ្វើនៅថ្ងៃទី ១៤ ឧសភា។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ឧត្តមសេនីយ៍ ប្រាយុទ្ធ កំពុងឈរឈ្មោះជាបេក្ខភាពតំណាងឲ្យបក្ស United Thai Nation Party ដែលទំនងមានគូប្រជែងធំបំផុតគឺ គណបក្សប្រឆាំង Pheu Thai មានកូនស្រីពៅលោកថាក់ស៊ីន អ្នកនាង ផែថុងថាន ស៊ីណាវ៉ាត់ត្រាជាអ្នកតំណាង។
បើសង្កេតមើលតាមការស្រង់មតិកន្លងមក នាយករដ្ឋមន្ត្រីវ័យ ៦៩ឆ្នាំ ហាក់ទទួលបានសម្លេងគាំទ្រតិច បើធៀបនឹងគូប្រជែង ប៉ុន្តែលោកនៅតែមានក្ដីរំពឹងអាចទទួលបានជោគជ័យ បន្ទាប់ពីសន្យាថា នឹងបង្កើននូវសុខុមាលភាពរបស់ប្រជាជន ស្ថិរភាពរបស់ប្រទេស និងការពាររបបរាជានិយម។
សូមជម្រាបដែរថា ការបោះឆ្នោតរបស់ប្រទេសថៃ ត្រូវបានកំណត់ថាជាការប្រគួតរវាងការបង្កើតឥស្សរជន និងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលបានគ្រប់គ្រងនយោបាយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ អស់ជាច្រើនទសវត្សរ៍មកហើយ៕