ហុងឌូរ៉ាសចាប់ដៃជាមួយចិន ក្រោយបញ្ចប់ទំនាក់ទំនងការទូតរាប់ទសវត្សន៍ជាមួយតៃវ៉ាន់

អន្តរជាតិ

នាថ្ងៃទី ២៦ មីនានេះ ប្រទេសចិនបាន​ប្រកាស​កសាង​ទំនាក់ទំនងការទូតជាមួយ​​ហុងឌូរ៉ាស បន្ទាប់ពីប្រទេសនៅអាមេរិកកណ្ដាល បានបញ្ចប់ទំនាក់ទំនង​រាប់ទសវត្សន៍ជាមួយ​កោះតៃវ៉ាន់។ នេះបើតាម​ការចុះផ្សាយពី CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបន្ថែមថា ទំនាក់ទំនងរវាងហុងឌូរ៉ាសជាមួយតៃវ៉ាន់បានប្រេះស្រាំ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ចោទ​ហុងឌូរ៉ាសថា ចង់បានផលប្រយោជន៍ធំជាងមុន ក្រោយ​ចិន​ចូលញ៉ែញ៉ងជាមួយ។

ដោយឡែក រដ្ឋមន្ត្រីការបរទេសចិន និងហុងឌូរ៉ាស លោក Qin Gang និងលោក Eduardo Enrique Reina ​បានចុះកិច្ចព្រមព្រៀងទំនាក់ទំនងការទូតនៅទីក្រុងប៉េកាំង ដែលបង្ហាញ​ពី​ការ​បញ្ចប់ទំនាក់ទំនង​រវាង​ហុងឌូរ៉ាស និងតៃវ៉ាន់​ដែលមានតាំងពីទសវត្ស ១៩៤០។

សូមជម្រាបដែរថា បច្ចុប្បន្នតៃវ៉ាន់មានទំនាក់ទំនងការទូតផ្លូវការជាមួយ ១៣ប្រទេសប៉ុណ្ណោះ ដែលភាគច្រើនជាប្រទេសក្រីក្រ និងជាប្រទេសកំពុងអភិវឌ្ឍន៍នៅអាមេរិកកណ្ដាល តំបន់ Caribbean និងប៉ាស៊ីហ្វិក៕