ម៉ាឡេស៊ី គឺជាប្រទេសដែលមានទំហំសេដ្ឋកិច្ចធំបំផុតទី៥ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ហើយក៏ជាប្រទេសកំពុងមានការអភិវឌ្ឍន៍ និងមានសន្ទុះសេដ្ឋកិច្ចខ្លាំងបំផុតមួយ បន្ទាប់ពីរងគ្រោះដោយជំងឺកូវីដ ១៩។

ដោយសារកំណើនសេដ្ឋកិច្ចនៃប្រទេសមួយនេះមានការរីកចម្រើនខ្លាំង ដូច្នេះក៏មានមហាសេដ្ឋីរស់នៅទីនោះច្រើនផងដែរ ហើយសម្រាប់អត្ថបទមួយនេះ ឧកញ៉ាញូវសន៍នឹងគាស់កកាយពីបញ្ជីឈ្មោះមហាសេដ្ឋីម៉ាឡេស៊ីទាំង ១០រូប មានបំផុតប្រចាំប្រទេសដូចតទៅ៖
1/Robert Kuok មានទ្រព្យសម្បត្តិសរុបប្រមាណ ១២,១ពាន់លានដុល្លារ រកស៊ីលើវិស័យប្រេងដូង ដឹកជញ្ជូន និងអចលនទ្រព្យ

2/ Quek Leng Chan មានទ្រព្យសម្បត្តិសរុបប្រមាណ ១០,២ពាន់លានដុល្លារ រកស៊ីលើវិស័យធនាគារ និងអចលនទ្រព្យ
3/Ananda Krishnan មានទ្រព្យសម្បត្តិសរុបប្រមាណ ៥,៤ពាន់លានដុល្លារ រកស៊ីលើវិស័យប្រេង គមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយ
4/Koon Poh Keong មានទ្រព្យសម្បត្តិសរុបប្រមាណ ៣,៩ពាន់លានដុល្លារ រកស៊ីលើវិស័យលោហធាតុ
5/Chen Lip Keong មានទ្រព្យសម្បត្តិសរុបប្រមាណ ២,៨ពាន់លានដុល្លារ រកស៊ីលើវិស័យថាមពល កាស៊ីណូ និងអចលនទ្រព្យ

6/Lim Kok Thay មានទ្រព្យសម្បត្តិសរុបប្រមាណ ២,៣ពាន់លានដុល្លារ រកស៊ីលើវិស័យកាស៊ីណូ
7/Kie Chie Wong មានទ្រព្យសម្បត្តិសរុបប្រមាណ ១,៧ពាន់លានដុល្លារ រកស៊ីលើវិស័យវិនិយោគ
8/Lau Cho Kun មានទ្រព្យសម្បត្តិសរុបប្រមាណ ១,៦ពាន់លានដុល្លារ រកស៊ីលើវិស័យប្រេងដូង និងអចលនទ្រព្យ
8/Syed Mokhtar AlBukhary មានទ្រព្យសម្បត្តិសរុបប្រមាណ ១,៦ពាន់លានដុល្លារ រកស៊ីលើវិស័យវិស្វកម្ម និងយានយន្ត
10/G. Gnanalingam មានទ្រព្យសម្បត្តិសរុបប្រមាណ ១,៥ពាន់លានដុល្លារ រកស៊ីការដឹកជញ្ជូនតាមកំពង់ផែ
សូមជម្រាបដែរថា ទិន្នន័យខាងលើទទួលបានពី Forbes គិតត្រឹមថ្ងៃទី ២៧ មីនា ២០២៣៕