ដំណឹងនៃការបង្ហាញមុខរបស់ Jack Ma នៅប្រទេសចិនបានបង្កការភ្ញាក់ផ្អើលជាខ្លាំងនៅប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទី២ ដ្បិតមហាសេដ្ឋីម្នាក់នេះបានបាត់មុខពីសាធារណៈអស់រយៈពេលប្រហែលជាងមួយឆ្នាំ។
យោងតាមការចុះផ្សាយពី Bloomberg បានបង្ហាញថា សហស្ថាបនិកក្រុមហ៊ុន Alibaba បានបង្ហាញវត្តមាននៅសាលា K-12 នៅទីក្រុង Hangzhou ហើយលោកក៏បាននិយាយពីផលវិបាកដែល ChatGPT ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអប់រំផងដែរ។
គួររំលឹកដែរថា បើទោះជា Jack Ma មិនរស់នៅប្រទេសចិនក្ដី ប៉ុន្តែលោកតែងតែជួយគាំទ្រដល់វិស័យបច្ចេកវិទ្យាក្នុងស្រុក ដូចជាផ្ដល់គំនិតនិងបោះទុនវិនិយោគពីបរទេសជាដើម។
ក្រៅពីការបោះទុនវិនិយោគលើវិស័យបច្ចេកវិទ្យា មួយឆ្នាំចុងក្រោយនេះ Jack Ma បានធ្វើដំណើរទៅច្រើនប្រទេស ដើម្បីស្វែងយល់បន្ថែមពីបច្ចេកវិទ្យានៃការធ្វើកសិកម្មទូទាំងពិភពលោក៕