ប្រទេសចិននៅរក្សាតំណែងជាប្រទេសមានមហាសេដ្ឋីរស់នៅច្រើនបំផុតកាលពីឆ្នាំទៅ បើទោះជាមហាសេដ្ឋីទូទាំងពិភពលោកបានរបូតទ្រព្យសម្បត្តិប្រមាណ ១០% ដោយសារទីផ្សារហ៊ុនមានភាពជ្រួលច្របល់ និងសង្គ្រាមនៅអ៊ុយក្រែន។
យោងតាមរបាយការណ៍ពី Hurun Global Rich List 2023 បានបង្ហាញថា ចំនួនមហាសេដ្ឋីទូទាំងពិភពលោកបានថយចុះ ២៦៩នាក់ មកនៅត្រឹម ៣ ១១២នាក់ ខណៈនៅចិនមានការថយចុះច្រើនជាងគេ។

ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីចិនបានថយចុះ ១៥% ខណៈមានបុគ្គល ១៦៤នាក់បានរបូតងារជាមហាសេដ្ឋី ប៉ុន្តែចំនួនអ្នកមានបំផុតប្រចាំប្រទេសមាន ៩៦៩នាក់ ដែលជាតួលេខច្រើនបំផុតលើលោក តាមពីក្រោយដោយសហរដ្ឋអាមេរិក ៦៩១នាក់។ នេះបើតាមរបាយការណ៍ពី Hurun។
សូមជម្រាបដែរថា ទ្រព្យសម្បត្តិមហាសេដ្ឋីនៅទ្វីបអាស៊ីសរុបមានប្រមាណ ២/៥ នៃទំហំទ្រព្យសម្បត្តិអ្នកមានទូទាំងពិភពលោក ដែលស្មើនឹង ១៣,៧ទ្រីលានដុល្លារ ដែលតិចជាង ១០% នៃទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីមានបំផុតលើលោក ១០រូប៕