តម្លៃក្រុមហ៊ុន Twitter ធ្លាក់នៅក្រោមពាក់កណ្ដាល នៃទំហំទឹកប្រាក់ Elon Musk បានទិញយក

អន្តរជាតិ

កាលពីពេលថ្មីៗនេះ មហាសេដ្ឋីអាមេរិក Elon Musk បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុន Twitter បច្ចុប្បន្ន មានតម្លៃប្រមាណ ២០ពាន់លានដុល្លារប៉ុណ្ណោះ បន្ទាប់ពីស្ថិតក្រោម​ការ​គ្រប់គ្រង​របស់​មេធំ Tesla រយៈពេលតិចជាង ៦ខែ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី AOL បាន​បង្ហាញថា ម្ចាស់ក្រុមហ៊ុនបណ្ដាញសង្គមចាបខៀវ បាន​ប្រាប់ទៅកាន់​បុគ្គលិកថា នឹងផ្ដល់ប្រាក់លើកទឹកចិត្តជាចំណែកភាគហ៊ុន​ដែលមានតម្លៃ ២០ពាន់លានដុល្លារ និងបាន​ប្រាប់ពួកគេថា ចាត់ទុកថាស្ថានការណ៍ពេលនេះគឺជាចំណុចចាប់​ផ្ដើមថ្មី​របស់​ក្រុមហ៊ុន។

គួររំលឹកដែរថា ប្រភពចំណូលធំ​របស់ Twitter គឺបាន​មកពី​ការ​ផ្សាយពាណិជ្ជកម្មអនឡាញ ប៉ុន្តែ​តាំងពី​ Elon Musk ក្លាយជា​ម្ចាស់ថ្មី​មក ក្រុមហ៊ុនធំៗធ្លាប់ជួល Twitter ដាក់ពាណិជ្ជកម្ម​ បាន​ដកខ្លួន​ពី​ប្រព័ន្ធផ្សព្វផ្សាយ​មួយ​នេះ។

ដើម្បីអាច​រក​ចំណូលបន្ថែមបាន Elon Musk បាន​បង្កើត​កម្មវិធីថ្មី​នៅ​លើ Twitter គឺ​ការផ្ដល់​សេវាកម្ម Subsciption ប្រចាំខែ ដើម្បី​ទទួល​បាន​ Twitter Blue ប៉ុន្តែ​ហាក់​មិនសូវ​ទទួល​បាន​ការ​គាំទ្រ៕