ចន្លោះឆ្នាំ ២០០៨ ដល់ ២០២១ ប្រទេសចិនបានចំណាយថវិកាប្រមាណ ២៤០ពាន់លានដុល្លារ ជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ ២២ប្រទេស ដែលកំពុងស្ថិតនៅក្នុងផែនការ “ខ្សែក្រវ៉ាត់ និងផ្លូវ”។ នេះបើតាមការសិក្សាមួយបានបង្ហាញ។

ក្នុងនោះ ស្ទើតែ ៨០% នៃទឹកប្រាក់ជាង ២០០ពាន់លានដុល្លារត្រូវបានចំណាយនៅចន្លោះឆ្នាំ ២០១៦ ដល់ ២០២១ និងផ្ដោតសំខាន់លើប្រទេសដែលមានចំណូលមធ្យមដូចជា អាហ្សង់ទីន ម៉ុងហ្គោល និងប៉ាគីស្ថានជាដើម។
ប្រទេសចិនបានផ្ដល់ប្រាក់កម្ចីរាប់រយពាន់លានដុល្លារ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែការផ្តល់ប្រាក់កម្ចីបានធ្លាក់ចុះចាប់តាំងពីឆ្នាំ ២០១៦ ដោយសារគម្រោងជាច្រើនបានបរាជ័យក្នុងការបង់ភាគលាភហិរញ្ញវត្ថុដែលរំពឹងទុក។

ការសិក្សាបានរកឃើញថា ប្រាក់កម្ចីរបស់ចិនទៅកាន់ប្រទេសដែលមានវិបត្តិបំណុល បានកើនឡើងពីតិចជាង៥% នៃផលប័ត្រប្រាក់កម្ចីក្រៅប្រទេសរបស់ខ្លួនក្នុងឆ្នាំ ២០១០ ដល់ ៦០% ក្នុងឆ្នាំ ២០២២ ។
អាហ្សង់ទីនទទួលបានច្រើនជាងគេគឺ ១១១,៨ ពាន់លានដុល្លារ បន្ទាប់មកប៉ាគីស្ថានទទួលបាន ៤៨,៥ ពាន់លានដុល្លារ និងអេហ្ស៊ីបទទួលបាន ១៥,៦ ពាន់លានដុល្លារ ខណៈប្រទេសចំនួន ៩ ទៀតទទួលបានតិចជាង ១ ពាន់លានដុល្លារ៕