ទីក្រុងមជ្ឈមណ្ឌលដ៏ធំប្រចាំប្រទេសចិន ក្រុងសៀងហៃមានការថយចុះនៃចំនួនប្រជាជនកាលពីឆ្នាំ ២០២២ ដែលជាការធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។

យោងតាមការចុះផ្សាយពី Reuters បានបង្ហាញថា ការិយាល័យស្ថិតិទីក្រុងសៀងហៃបានបញ្ចេញទិន្នន័យពីប្រជាជនដែលមានប្រមាណ ២៤,៧៦លាននាក់កាលពីឆ្នាំទៅ ខណៈកាលពីឆ្នាំ ២០២១ ក្រុងសៀងហៃមានប្រជាជនប្រមាណ ២៤,៨៩លាននាក់។
សេចក្ដីប្រកាសពីការធ្លាក់ចុះនៃប្រជាជនក្រុងសៀងហៃ ធ្វើឡើងក្រោយរដ្ឋបាលក្រុងប៉េកាំងបានប្រកាសពីការធ្លាក់ចុះនៃប្រជាជនក្រុងប៉េកាំងជាលើកដំបូង តាំងពីឆ្នាំ ២០០៣។
សូមជម្រាបដែរថា ចំនួនប្រជាជនចិនបានធ្លាក់ចុះជាលើកដំបូងកាលពីឆ្នាំទៅ ដែលជាការធ្លាក់ចុះមិនធ្លាប់មានក្នុងរយៈពេល ៦ ទសវត្សន៍ចុងក្រោយ ខណៈរដ្ឋាភិបាលកំពុងដុតដៃដុតជើងជាខ្លាំងក្នុងការដោះស្រាយបញ្ហាមួយនេះ៕