កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានអញ្ជើញប្រធានាធិបតីចិន ស៊ី ជិនពីង ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនជាលើកដំបូង តាំងពីផ្ទុះសង្គ្រាមកាលពីឆ្នាំទៅ។ នេះបើតាមការចុះផ្សាយពី JPost។

“ពួកយើងបានត្រៀមខ្លួនរួចរល់ក្នុងការជួបគាត់ (ស៊ី ជិនពីង) នៅទីនេះ”។ នេះបើតាមសម្ដីរបស់មេដឹកនាំអ៊ុយក្រែនបាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន។
គួររំលឹកដែរថា លោក ស៊ី មិនដែលនិយាយជាមួយនឹងហ្សេលេនស្គីទាល់តែសោះ តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំទៅ ប៉ុន្តែកាលពីខែមុន ចិនបានចេញសំណើសន្តិភាពបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ដែលមាន ១២ចំណុច តែត្រូវបានច្រានចោលដោយលោកខាងលិច។

យ៉ាងណា ភាគីខាងចិននៅមិនទាន់ឆ្លើយតបនឹងការអញ្ជើញរបស់ប្រធានាធិបតីអ៊ុយក្រែននៅឡើយ ខណៈលោក ស៊ី ជិនពីងទើបនឹងបញ្ចប់ការបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនាពេលកន្លងទៅ៕