ប្រាក់កម្ចីបៃតង គឺជាប្រាក់កម្ចីសំដៅលើគោលបំណងប្រកបដោយនិរន្តរភាព និងជាមិត្តភាពបរិស្ថាន ដូចជាការកាត់បន្ថយការបំភាយឧស្ម័ន CO2 ឬគោលបំណងដែលរួមចំណែកដល់ការផ្លាស់ប្តូរពណ៌បៃតងនៅក្នុងសង្គម ដូចជាការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីដែលមិនប៉ះពាល់ដល់បរិស្ថាន។

ថ្មីៗនេះ ប្រធានធនាគារកណ្ដាលចិន Yi Gang បានទម្លាយថា ប្រាក់កម្ចីបៃតងរបស់ចិនបច្ចុប្បន្ន មានលើស ២២ទ្រីលានយ៉ន់ ឬប្រមាណ ៣,២ទ្រីលានដុល្លារ ដែលស្មើនឹង ១០% នៃប្រាក់កម្ចីសរុបរបស់ប្រទេស។ នេះបើតាមការចុះផ្សាយពី Kelo។

ដើម្បីអាចកាត់បន្ថយការបំភាយឧស្ម័នកាបូន ធនាគារកណ្ដាលបានផ្ដល់ប្រាក់កម្ចី ៣០០ពាន់លានយ៉ន់ទៅកាន់ធនាគារមួយចំនួន ដើម្បីបង្កើនគម្រោងប្រាក់កម្ចីដល់ ៦០០ពាន់លានយ៉ន់សម្រាប់គម្រោងការណ៍បៃតង។
សូមជម្រាបដែរថា ប្រទេសចិនមានបំណងចង់កាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីតឲ្យដល់ចំណុចកំពូលត្រឹមឆ្នាំ ២០៣០ និងលុបបំបាត់តែម្ដងមុនឆ្នាំ ២០៦០៕