នាយករដ្ឋមន្ត្រីចិន៖ កំណើនសេដ្ឋកិច្ចក្នុងស្រុកនឹងបន្តកើនឡើង ក្រោយងើបខ្លាំងក្នុងខែមីនា

អន្តរជាតិ

កំណើនសេដ្ឋកិច្ចក្នុងប្រទេសចិនមានការងើបឡើងជាខ្លាំងក្នុងខែមីនា បើធៀបនឹង ២ខែតំបូង​នៃឆ្នាំ ២០២៣ ហើយមហាអំណាចសេដ្ឋកិច្ចទី២ លើលោក នឹងព្យាយាមពង្រីងតម្រូវការក្នុងស្រុក​បន្ថែម និងពង្រឹងលើការងើបឡើងវិញចំពោះសេដ្ឋកិច្ចក្នុងស្រុក។​ នេះបើតាមការអះអាងពី​នាយករដ្ឋមន្ត្រីចិន Li Qiang។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងវេទិកា Boao Forum សម្រាប់អាស៊ី នាយករដ្ឋមន្ត្រីថ្មីបានទម្លាយថា មិនថាស្ថានភាពពិភពលោកមានការវិវឌ្ឍន៍យ៉ាងណានោះទេ ប្រទេសចិននឹងនៅតែប្តេជ្ញាចិត្តក្នុងការធ្វើកំណែទម្រង់ និងការបើកចំហរ។ នេះបើតាមការចុះផ្សាយពី Kelo។

លោក Li Qiang បាននិយាយថា៖ “បើមើលតាមស្ថានការណ៍សេដ្ឋកិច្ចក្នុងខែមីនា មានភាពល្អប្រសើរជាងកាលពីខែមករា និងកុម្ភៈ ជាពិសេស សូចនាករសេដ្ឋកិច្ចសំខាន់ៗ ដូចជាការប្រើប្រាស់ និងការវិនិយោគបន្តមានភាពប្រសើរឡើង ខណៈដែលការងារ និងតម្លៃជាទូទៅមានស្ថិរភាព”។

“ជំហានបន្ទាប់ យើងនឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ស្ថិរភាព ស្វែងរកវឌ្ឍនភាព ខណៈពេលដែលរក្សាបាននូវស្ថិរភាព បង្រួបបង្រួម និងពង្រីកសន្ទុះនៃការងើបឡើងវិញនៃសេដ្ឋកិច្ច និងជំរុញការធ្វើឱ្យប្រសើរឡើងជាបន្តនៃដំណើរការសេដ្ឋកិច្ចរបស់ប្រទេសចិន”។

សូមជម្រាបដែរថា ប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ គឺកំពុងមានសន្ទុះងើប​ឡើងវិញ បន្ទាប់ពីសេដ្ឋកិច្ចប្រទេសមួយនេះ​ជួប​វិបត្តិ​រ៉ាំរ៉ៃ​អស់រយៈពេលរាប់ឆ្នាំ ដោយសារ​ជំងឹរាតត្បាតកូវីដ ១៩ និងបានកំណត់គោលដៅ​ បង្កើនកំណើនសេដ្ឋកិច្ចឲ្យបាន ៥% នៅក្នុងឆ្នាំនេះ៕