ប្រធានបក្សកុម្ម៉ុយនីស្ត Nguyen Phu Trong និងប្រធានាធិបតីអាមេរិក ចូ បៃឌិន បានព្រមព្រៀងគ្នាតាមរយៈការនិយាយទូរស័ព្ទ ចំពោះការពង្រឹងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំង ២ ឲ្យកាន់តែស៊ីជម្រៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានវៀតណាម។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Kelo បានបង្ហាញថា វាគឺជារឿងកម្រណាស់ដែលប្រធានាធិបតីអាមេរិក ធ្វើការទាក់ទងនឹងឥស្សរជនបរទេសណាម្នាក់ ដែលមិនមែនជាជាថ្នាក់ដឹកនាំប្រទេស ឬរដ្ឋាភិបាល។
គួររំលឹកដែរថា សហរដ្ឋអាមេរិកបានក្លាយជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម ស្របពេលប្រទេសទាំង ២ ក៏កំពុងអបអរគម្រប់ខួប ១០ឆ្នាំនៃ “ភាពជាដៃគូទូលំទូលាយ” នាឆ្នាំនេះផងដែរ។
ជម្រាបបន្ថែមថា លោក Trong គឺជាឥស្សរជនដ៏មានឥទ្ធិពលបំផុតមួយរបស់វៀតណាម ខណៈលោកក៏ធ្លាប់មានទំនាក់ទំនងនឹងមេដឹកនាំអាមេរិកជំនាន់មុនៗដូចជា បារ៉ាក់ អូបាម៉ា និងដូណាល់ ត្រាំ អំឡុងពេលពួកគេនៅកាន់អំណាចផងដែរ ស្របពេលលោក ចូ បៃឌិន ក៏បានអញ្ជើញលោកទៅធ្វើទស្សនកិច្ចនៅអាមេរិកនាពេលខាងមុខទៀតផង៕