កាលពីពេលថ្មីៗនេះ លោក ដូណាល់ ត្រាំ ត្រូវបានត្រូវបានចោទប្រកាន់ដោយគណៈវិនិច្ឆ័យធំនៅទីក្រុង Manhattan បន្ទាប់ពីការស៊ើបអង្កេតលើការបង់ប្រាក់យឺតយ៉ាវទៅឱ្យតារាសិច Stormy Daniels និងបានក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេ ដែលប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ។

ការចោទប្រកាន់ទាំងនោះ កើតមានឡើងបន្ទាប់ពីមានការស៊ើបអង្កេតដោយលោក Alvin Bragg មេធាវីក្រុង Manhattan មកពីគណបក្សប្រជាធិបតេយ្យ ក្រោយទទួលដំណឹងថាលោកត្រាំ ស្វែងរកការតែងតាំងពីគណបក្សសាធារណរដ្ឋដើម្បីឈរឈ្មោះម្តងទៀតនៅឆ្នាំ ២០២៤។ នេះបើតាមការចុះផ្សាយពី CNA។

យ៉ាងណា អតីតប្រធានាធិបតីអាមេរិករូបនេះអះអាងថា លោកមានភាពស្អាតស្អំ និងរក្សាគោលជំហរក្នុងការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីបន្តទៀត។
សូមជម្រាបដែរថា ការចោទប្រកាន់ជាក់លាក់មិនទាន់ត្រូវបានដឹងទេ ហើយការចោទប្រកាន់ទំនងជានឹងត្រូវបិទ ដោយចៅក្រមនៅប៉ុន្មានថ្ងៃខាងមុខនេះ ខណៈលោកត្រាំ នឹងត្រូវធ្វើដំណើរទៅទីក្រុង Manhattan ដើម្បីស្កេនក្រយៅដៃ និងចុះហត្ថលេខាលើលិខិតផ្សេងទៀតនាពេលនោះ៕