មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF បានអនុម័តកញ្ចប់ជំនួយមានទំហំ ១៥,៦ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន ដើម្បីទ្រទ្រង់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសកំពុងមានសង្គ្រាម។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
យោងតាមការបង្ហើបឲ្យដឹងពី IMF បានឲ្យដឹងថា ការឈ្លានពានពីរុស្ស៊ីទៅកាន់អ៊ុយក្រែន បានធ្វើឲ្យសេដ្ឋកិច្ចប្រទេសមួយនេះ ខូចខាតយ៉ាងដំណំពោលខាតបង់ប្រមាណ ៣០% កាលពីឆ្នាំទៅ និងធ្វើឲ្យអត្រាក្រីក្រកើនឡើងខ្ពស់។
មូលនិធិបន្ថែមរយៈពេល ៤៨ ខែ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់មូលនិធិ មានតម្លៃប្រហែល ១៥,៦ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពី CNA។
សូមជម្រាបដែរថា ក្នុងចំណោមទឹកប្រាក់ជាង ១៥ពាន់លានដុល្លារនោះ អ៊ុយក្រែនអាចទទួលបានត្រឹម ២,៧ពាន់លានដុល្លារភ្លាមៗប៉ុណ្ណោះ ខណៈទឹកប្រាក់ដែលសេសសល់ និងត្រូវបើកម្ដងបន្តិចៗ រយៈពេល ៤ឆ្នាំខាងមុខ៕