បើកទំព័រខែថ្មីភ្លាម ទ្រព្យសម្បត្តិរបស់មេធំ Tesla មហាសេដ្ឋី Elon Musk មានការកើនឡើងយ៉ាងខ្លាំង ពោលបើធៀបនឹងសប្ដាហ៍មុន វាបានកើនឡើងរហូតដល់ ១១ពាន់លានដុល្លារឯណោះ។
យោងតាមការចុះផ្សាយពី Forbes បានបង្ហាញថា មិនត្រឹមតែ Elon Muks ឡើយ ពោលស្ដេចត្រាញ់ជាច្រើនរូបទៀតដូចជា Bernard Arnault, Bill Gates និង Larry Ellison ក៏កើបលុយដូចគ្នា។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុត ១០រូបគិតត្រឹមថ្ងៃទី ០១ មេសា ២០២៣ ផ្អែកតាមរបាយការណ៍ពី Forbes៖
1. Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២២៦,៩ពាន់លានដុល្លារ
2. Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២០២,៤ពាន់លានដុល្លារ
3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១២៦,៤ពាន់លានដុល្លារ
4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៨,៣ពាន់លានដុល្លារ
5.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១១០,៣ពាន់លានដុល្លារ
6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១០៦,៨ពាន់លានដុល្លារ
7.Michael Bloomberg សហស្ថាបនិកក្រុមហ៊ុន Bloomberg LP មានទ្រព្យសម្បត្តិប្រមាណ ៩៤,៥ពាន់លានដុល្លារ
8.Carlos Slim Helu ស្ថាបនិកក្រុមហ៊ុន Grupo Carso មានទ្រព្យសម្បត្តិសរុបប្រមាណ ៩៣,៣ពាន់លានដុល្លារ
9.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ៩០,៨ពាន់លានដុល្លារ
10.Francoise Bettencourt Meyers ចៅស្រីស្ថាបនិកក្រុមហ៊ុន L’Oréal មានទ្រព្យសម្បត្តិសរុបប្រមាណ ៨៩,៨ពាន់លានដុល្លារ៕