ចរចា ៧ឆ្នាំ ទម្រាំវៀតណាម និងអ៊ីស្រាអែលយល់ព្រមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

អន្តរជាតិ

ប្រទេសវៀតណាម និងអ៊ីស្រាអែល នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុង​ឆ្នាំនេះ បន្ទាប់ពីចរចាគ្នាអស់រយៈពេល ៧ឆ្នាំ។ នេះបើតាមរដ្ឋាភិបាលវៀតណាមបាននិយាយ​កាលពីថ្ងៃច័ន្ទ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ បានកើនឡើង ១៨% កាលពីឆ្នាំទៅ ពោលប្រមាណ ២,២ពាន់លានដុល្លារ ខណៈទំនិញនាំចេញពីវៀតណាមទៅអ៊ីស្រាអែល មានដូចជា ស្មាតហ្វូន ស្បែកជើង និងគ្រឿងសមុទ្រ ខណៈទំនិញនាំចូលវិញមានដូចជា ឧបករណ៍អេឡិកត្រូនិក និងជី។

សូមជម្រាបបន្ថែមថា វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីច្រើនជាង ១៥ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ ខណៈដែលប្រទេសនេះ ព្យាយាមទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើន មកបង្កើនកំណើនសេដ្ឋកិច្ចដើម្បីជំរុញផលិតកម្មរបស់ខ្លួន៕