ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy នឹងគ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញនាថ្ងៃទី ០៥ មេសា។ នេះបើតាមសម្ដីទីប្រឹក្សាកិច្ចការបរទេស របស់ប្រធានាធិបតីប៉ូឡូញ លោក Marcin Przydacz បាននិយាយកាលពីថ្ងៃចន្ទ។

“ដំណើរទស្សនកិច្ចមួយនេះ គឺធ្វើតាមការអញ្ជើញរបស់ប្រធានាធិបតី Andrzej Duda ហើយវានឹងមានរយៈពេលយូរ និងពិភាក្សាលើប្រធានបទមួយចំនួន ហើយមិនមែនត្រឹមតែផ្នែកសន្តិសុខទេ តែក៏ពាក់ព័ន្ធនឹងផ្នែកសេដ្ឋកិច្ច និងនយោបាយ។ វានឹងជាដំណើរទស្សនកិច្ចផ្លូវការ”។ នេះបើតាមសម្ដីប្រធានាធិបតី Przydacz ប្រាប់ទៅកាន់វិទ្យុ RMF។

លោកក៏បានបន្ថែមថា លោក Zelensky នឹងជួបជាមួយជនជាតិប៉ូឡូញ និងអ៊ុយក្រែនដែលបានជម្លៀសខ្លួនទៅកាន់ប្រទេសប៉ូឡូញនៅថ្ងៃពុធ នៅឯ Warsaw Castle។
សូមជម្រាបដែរថា ប៉ូឡូញគឺជាប្រទេសជិតខាងអ៊ុយក្រែន ហើយប្រទេសទាំង ២មានទំនាក់ទំនងប្រវត្តិសាស្ត្រដ៏ស្អិតល្មួត ខណៈប្រជាជនអ៊ុយក្រែនជាច្រើនបានភៀសខ្លួនទៅកាន់ប៉ូឡូញកាលពីឆ្នាំទៅ៕