អស់រយៈពេលជាច្រើនខែ ទីបំផុតប្រទេសហ្វាំងឡង់ នឹងក្លាយជាសមាជិកណាតូទី ៣១ នៅថ្ងៃអង្គារ កែប្រែយុទ្ធសាស្ត្រថ្មីស្រឡាងនៅក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីរុស្ស៊ីបើកការឈ្លានពានចូលអ៊ុយក្រែន។
យោងតាមការចុះផ្សាយពី Bangkokpost បានបង្ហាញថា មុននឹងទទួលបានសិទ្ធជាសមាជិកណាតូ ហ្វាំងឡង់ត្រូវទទួលបានការបោះឆ្នោតពីសមាជិកមុនៗ ហើយបន្ទាប់ពីតួកគីបោះឆ្នោតគាំទ្រ ហ្វាំងឡង់បានបំបែករនាំងចុងក្រោយ ក្នុងការក្លាយជាសមាជិកអង្គការពិភពលោកមួយនេះ។
ការចូលជាសមាជិកនេះទៀតសោត បានធ្វើឲ្យហ្វាំងឡង់ក្លាយជាប្រទេសបញ្ចប់ដំណើរការចូលណាតូលឿនបំផុត ពោលការបញ្ចប់ការផ្តល់សច្ចាប័នមានរយៈពេលយ៉ាងយូរក្រោមមួយឆ្នាំប៉ុណ្ណោះ។
ជម្រាបដែរថា រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ នឹងប្រគល់ឯកសារចូលជាធរមានជាផ្លូវការ ដល់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ដែលជាអ្នករក្សាសន្ធិសញ្ញាបង្កើតអង្គការណាតូ។
នេះក៏មានន័យថា លោកខាងលិចទទួលបានសម្ព័ន្ធមិត្តថ្មីស្រឡាងមួយ ហើយវានឹងធ្វើឲ្យស្ថានការណ៍រុស្ស៊ីកាន់តែមានភាពតានតឹងលើសមួយកម្រិតទៀត៕