ការឈ្លានពានរបស់រុស្ស៊ី បានធ្វើឲ្យបេតិកភណ្ឌ និងតំបន់វប្បធម៌អ៊ុយក្រែនខូចខាតអស់ប្រហែល ២,៦ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ពីអង្គការសហប្រជាជាតិកាលពីថ្ងៃច័ន្ទ។
ដោយឡែក អង្គការពិភពលោក UNESCO ក៏បានបង្ហាញថា វិស័យទេសចរណ៍ វប្បធម៌ កីឡា និងការកម្សាន្តបានបាត់បង់ចំណូលប្រហែល ១៥,១ពាន់លានដុល្លារ តាំងពីរុស្ស៊ីបើកការវាយប្រហារលើអ៊ុយក្រែននាខែកុម្ភៈ ២០២២។
ប្រភពខាងដើមបានបន្ថែមថា សំណង់ធំៗដូចជាអគារបុរាណប្រមាណជិត ២៥០ អគារត្រូវបានរងការខូចខាតជាដំណំ ឬត្រូវបំផ្លាញចោលទាំងស្រុង ជាពិសេសនៅភាគខាងកើតនៃប្រទេសតែម្ដង។
សូមជម្រាបដែរថា អគ្គនាយកអង្គការយូណេស្កូ Audrey Azoulay ដែលបានបំពេញទស្សនកិច្ចទៅអ៊ុយក្រែនកាលពីថ្ងៃច័ន្ទបាននិយាយថា ដើម្បីអាចប៉ះប៉ូវការខូចខាត និងស្រោចស្រង់វិស័យទាំងនោះបាន អ៊ុយក្រែនត្រូវការលុយយ៉ាងតិច ៧ពាន់លានដុល្លារ៕