ថៃ ព្យាករអាចកើបប្រាក់ចំណូលជាង ៥០០លានដុល្លារ អំឡុងថ្ងៃបុណ្យសង្ក្រាន្ត

អន្តរជាតិ

យោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) រំពឹងថាថ្ងៃបុណ្យ​សង្ក្រាន្ត​របស់ខ្លួន នាពេលខាងមុខនេះ អាចនឹងរកប្រាក់ចំណូលជូនជាតិ បានចំនួនសរុប ១៨,៥ពាន់លានបាត (ប្រហែល ៥៤៥លានដុល្លារ) ជាមួយនឹងការការធ្វើដំណើរនៅក្នុងស្រុក នឹងកើនឡើងលើសពីកម្រិតឆ្នាំ ២០១៩ ដោយផ្អែកលើតម្រូវការកើនឡើង ។ នេះបើតាមការចុះផ្សាយពីកាសែត BangkokPost ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អភិបាល TAT លោក Yuthasak Supasorn បាននិយាយថា ប្រជាជនថៃភាគច្រើន គ្រោងនឹងធ្វើទៅដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគេ ដើម្បីប្រារព្ធពិធីបុណ្យសង្ក្រាន្ត បន្ទាប់ពីខកខានអស់រយ:ពេល ៣ ឆ្នាំ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ។

លើសពីនេះ TAT បានធ្វើការប៉ានប្រមាណទៀតថា នៅថ្ងៃឈប់សម្រាកបុណ្យសង្ក្រាន្តនាពេលខាងមុខនេះ រដ្ឋាភិបាលថៃ អាចនឹងរកប្រាក់ចំណូលបាន ១៣,៥ពាន់លានបាត សម្រាប់វិស័យទេសចរណ៍ក្នុងស្រុក ដោយផ្អែកលើចំនួនធ្វើដំណើរចំនួន ៣,៨១លាន ពោលគឺលើសពីកម្រិត ឆ្នាំ ២០១៩ ដែលបានផ្តល់ប្រាក់ចំណូលចំនួន ១១,៦ពាន់លានបាត និងមានចំនួនធ្វើដំណើរត្រឹម ៣,៣លាន ប៉ុណ្ណោះ ។

យ៉ាងណាមិញ សម្រាប់ទេសចរណ៍បរទេសវិញ TAT ប៉ាន់ប្រមាណថា នឹងផ្តល់ប្រាក់ចំណូលបាន ៥,០៣ពាន់លានបាត ឬ ៦០% នៃកម្រិតឆ្នាំ ២០១៩ ដោយមានភ្ញៀវទេសចរអន្តរជាតិចំនួន ៣០៥ ០០០ នាក់ បានមកលេងនៅក្នុងប្រទេសថៃ អំឡុងពិធីបុណ្យសង្ក្រាន្ត ។

លើសពីនេះ TAT រំពឹងថា ការមកដល់របស់ភ្ញៀវទេសចរបរទេសភាគច្រើន មានដូចជាប្រទេសឥណ្ឌា តៃវ៉ាន់ ចិន និងកូរ៉េខាងត្បូង រួមជាមួយភ្ញៀវទេសចរមកពីប្រទេសបារាំង និងរុស្ស៊ី ដោយផ្អែកលើការកក់ដំណើរកម្សាន្ត មួយសប្តាហ៍មុនថ្ងៃបុណ្យសង្ក្រាន្ត៕