នាយកដ្ឋានពន្ធដារចិន៖ ការងើបឡើងវិញនៃសេដ្ឋកិច្ច នឹងត្រូវមានការបង្រួបបង្រួមបន្ថែម

អន្តរជាតិ

ការងើបឡើងវិញនៃសេដ្ឋកិច្ចចិន នឹងត្រូវមានការបង្រួបបង្រួមបន្ថែមទៀត ហើយចំណូលពន្ធដារ​នៅត្រីមាសទី ២ អាចនឹងមានសន្ទុះលឿន ប៉ុន្តែស្ថានការណ៍សេដ្ឋកិច្ចក៏កំពុងជួប​ហានិភ័យ និងភាព​មិនច្បាស់លាស់​ទាំងនៅក្នុងស្រុក និងក្រៅប្រទេស។ នេះបើតាមរបាយការណ៍ពី​នាយកដ្ឋានពន្ធដារ​បានលើកឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មហាអំណាចសេដ្ឋកិច្ចធំបំផុតទី ២លើលោក មានកំណើនសេដ្ឋកិច្ច ៣% កាលពីឆ្នាំទៅ​ដែលជាចំណុចទាបបំផុតក្នុងរយៈពេល​ជិតពាក់កណ្ដាលមួយ​សតវត្ស​ ប៉ុន្តែសម្រាប់​ឆ្នាំថ្មី​នេះ ចិនបានកំណត់គោលដៅថ្មី ដោយចង់បង្កើនកំណើនសេដ្ឋកិច្ចឲ្យបាន ៥%។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា សហគ្រាសធំៗគ្រោងកាត់បន្ថយការចំណាយ និងមានចំណូលពន្ធសរុប ១,៨ទ្រីលានយ៉ន់ ឬប្រមាណ ២៦២ ពាន់លានដុល្លារក្នុងឆ្នាំនេះ។

ដើម្បីអាចជួយដល់សេដ្ឋកិច្ចក្នុងឆ្នាំ ២០២២ ប្រទេស​ចិន​បាន​កាត់​បន្ថយ​ថ្លៃ​សេវា និង​ផ្តល់​ឥណទាន​បង្វិល​ពន្ធ​ដល់​អាជីវកម្ម​ឯកជន​ជាច្រើន ដែលរងគ្រោះដោយសារវិបត្តិកូវីដ ១៩។ ​

សូមជម្រាបដែរថា ចិននឹងកាត់បន្ថយពន្ធសម្រាប់សហគ្រាសខ្នាតតូច និងអាជីវកម្មឯកជនមួយ​ចំនួន ដើម្បីបង្កើនកំណើនសេដ្ឋកិច្ច ហើយក៏បន្តអនុវត្តគោលនយោបាយមួយនេះ​ រហូតដល់ចុងឆ្នាំ ២០២៤ផងដែរ។ នេះបើតាមសម្ដីនាយករដ្ឋមន្ត្រី Li Qiang កាលពីខែមីនា៕