ក្រុមហ៊ុនក្រដាស Indah Kiat Pulp and Paper ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនមេ Sinar Mas Group មានស្ថាបនិកជាមហាសេដ្ឋី Eka Tijipta Widjaja បានបង្ហើបពីគម្រោងខ្នាតយក្សមួយ ដោយចង់សាងសង់រោងចក្រផលិតក្រដាសថ្មីនៅតំបន់ West Java។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ក្រុមហ៊ុនស្ដេចត្រាញ់រូបនេះមានបំណងវិនិយោគ លើការសាងសង់រោងចក្រថ្មី តម្លៃប្រមាណ ៣,៦៣ពាន់លានដុល្លារ ខណៈរោងចក្រថ្មីនោះមានសមត្ថភាពផលិតក្រដាសបាន ៣,៩លានតោនក្នុងមួយឆ្នាំ ស្របពេលរោងចក្របច្ចុប្បន្នអាចផលិតបានត្រឹម ២,២លានតោនប៉ុណ្ណោះ។

គិតត្រឹមឆ្នាំ ២០២២ ក្រុមហ៊ុនអាចផលិតក្រដាសបន ៣,១លានតោនក្នុងមួយឆ្នាំ ដែលក្នុងនោះ ១,៦លានតោនជាក្រដាសធម្មជាតិ ផលិតពីសរសៃឈើស្រស់ និង ១០៨ ០០០តោន ជាក្រដាសជូតមាត់។
សូមជម្រាបដែរថា ក្រុមហ៊ុននឹងបើកកិច្ចប្រជុំជាមួយម្ចាស់ភាគហ៊ុនធំៗនាខែក្រោយ ដើម្បីអាចធ្វើការសម្រេចជាចុងក្រោយ ដោយសារទំហំវិនិយោគសារនេះមានតម្លៃធំពេក៕