ក្រុមហ៊ុន Douyin ដែលគ្រប់គ្នាហៅថា TikTok ចិន និងក្រុមហ៊ុនយក្ស Tencent បានព្រមព្រៀងគ្នាចុះកិច្ចព្រមព្រៀង ភាពជាដៃគូសហការផ្សព្វផ្សាយវីដេអូខ្នាតខ្លី និងវែង ខណៈក្រុមហ៊ុនទាំង ២ ធ្លាប់មានទំនាក់ទំនងល្អក់កករជាមួយគ្នា ទាំងលើផ្នែកច្បាប់ និងសាធារណៈ។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ByteDance មានសិទ្ធគ្រប់គ្រាន់ក្នុងការប្រើប្រាស់ Tencent ក្នុងការផ្សព្វផ្សាយវីដេអូរបស់ខ្លួន ខណៈអ្នកបង្កើតមាតិកានៅ Douyin Group រាប់បញ្ចូលទាំង Douyin, Xigua Video និង Toutiao អាចបង្កើតវីដេអូខ្លីៗ យកទៅផ្សាយនៅលើបណ្ដាញសង្គម Tencent បាន។

គួររំលឹកដែរថា កន្លងមកក្រុមហ៊ុន Tencent ធ្លាប់មានការអាក់អន់ស្រពន់ចិត្ត ជាមួយអ្នកប្រើប្រាស់ Douyin ដែលផលិតវីដេអូខ្លីៗ បានប្រើប្រាស់សម្ភារៈ Copyrighted ដោយមិនមានការអនុញ្ញាតិត្រឹមត្រូវ។
សូមជម្រាបដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ និយតករចិនបានស្ដីបន្ទោសក្រុមហ៊ុនបច្ចេកវិទ្យាចិនជាខ្លាំង ជុំវិញការបង្កើត “របាំងការពារ” រារាំងតំណភ្ជាប់ និងសេវាកម្មរបស់គូប្រជែងពីការចែករំលែកនៅលើវេទិការបស់ពួកគេ៕